ជីវិតកម្សាន្ដ
ស្ងាត់ៗ ជុំ លីណូ ក្លាយជាម្ចាស់ភាគហ៊ុនផលិតផលមួយនាំចូលពីក្រៅប្រទេស ចាយទុនរាប់ម៉ឺនដុល្លារ
តារាចម្រៀងចូលចិត្តស្ដាយបែបយុវវ័យលោក ជុំ លីណូ គេកត់សម្គាល់ថាសម្រាប់អាជីពសិល្បរបស់លោកបច្ចុប្បន្ននៅតែរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពដូចដើម ខណៈដែលពេលនេះលោកក៏ជ្រែកខ្លួនចាប់មុខជំនួញជាច្រើនទៀតផងដែរ។

ជាការពិតណាស់ មិនត្រឹមតែជោគជ័យលើមុខជំនួញផ្សេងៗ និងអាជីពសិល្បប៉ុណ្ណោះទេចំពោះតារាចម្រៀងល្បីឈ្មោះលោក ជុំ លីណូ ថ្មីៗនេះធ្លាយដំណឹងថា លោកបានបោះទុនរាប់ម៉ឺនដុល្លារដើម្បីក្លាយជាម្ចាស់ភាគហ៊ុនផលិតផលផ្នែកស្បែក និងសម្រស់ដែលនាំចូលពីក្រៅប្រទេសក្នុងការប្រកួតប្រជែងទីផ្សារស្រុកខ្មែរទៀតផង។

យ៉ាងណាមួយរយៈចុងក្រោយនេះ គេឃើញថាតារាល្បីៗជាច្រើនបានថតប្រូម៉ូត និងបង្ហាញការគាំទ្រលើផលិតផលឡេយីហោ អឹមស្មួត ដែលត្រូវបានគេអះអាងថាជាការផលិតរូបមន្ត ដោយជនជាតិថៃកាត់អាមេរិកដែលមានឯកទេសផ្នែកស្បែក និងសម្រស់តែគេមិននឹកស្មានថា ផលិតផលនេះគឺជាភាគហ៊ុនរបស់តារាចម្រៀងលោក ជុំ លីណូ និងស្រ្តីម្នាក់ដែលជាអ្នកជំនួញឆ្នើមផ្នែកអាជីវកម្មដែលកំពុងជោគជ័យខ្លាំងនៅក្នុងវិស័យអនឡាញផងដែរ។
លោក ជុំ លីណូ បានប្រាប់ «កម្ពុជាថ្មី» តាមទូរស័ព្ទថាលោក ពិតជាមានភាគហ៊ុនជាមួយបងប្អូនដែលនាំចូលផលិតផលខាងលើប្រាកដមែន។ លោកបញ្ជាក់ថា បន្ថែមមូលហេតុដែលលោកបោះទុនចូលភាគហ៊ុននោះដោយសារមានទំនុកចិត្ត និងជឿជាក់ថាផលិតមួយនេះអាចបំពេញតម្រូវការដល់អតិថិជននៅក្នុងស្រុក ព្រោះជាប្រភេទឡេដែលផ្ដល់សំណើមខ្ពស់ដល់ស្បែកធ្វើឲ្យស្បែកស ទន់ ម៉ត់ រលោង ជាពិសេសចូលដល់រដូវធ្លាក់ខ្យល់ប្រភេទឡេអឹមស៊្មូត កាន់តែផ្តល់ភាពជឿជាក់ដល់អតិថិជនគ្រប់ទីកន្លែង។

សូមបញ្ជាក់ថា តារាចម្រៀងលោកជុំ លីណូ ថ្មីៗនេះក៏បានរកឃើញផលិតកម្មធំ ដើម្បីឈរឈ្មោះឡើងវិញហើយបន្ទាប់ពីអវត្តមានក្លាយជាអ្នកចម្រៀងឯករាជ្រ ក្រៅផលិតកម្មមានរយៈពេលច្រើនឆ្នាំកន្លងមកនោះ។ ផលិតកម្មថ្មីដែលលោកចូលច្រៀងនោះគឺ Galaxy៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


