ជីវិតកម្សាន្ដ
ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក
តារាចម្រៀងល្បីឈ្មោះលោក ជុំ លីណូ បានចេញមុខអំពាវនាវមហាជន និងបំផុសស្មារតីដល់កូនខ្មែរគ្រប់រូប ត្រូវមានមោទនភាព ដោយចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះខ្មែរជាប្រទេសអច្ឆរិយដ៏អស្ចារ្យជាងគេលើលោក។

ការអំពាវនាវរបស់តារាចម្រៀងលោក ជុំ លីណូ នេះ ស្របពេលកំពុងផ្ទុះការចាប់អារម្មណ៍កក្រើក នៃព្រឹត្តិការណ៍សមរាត្រី (Equinox) ដ៏អស្ចារ្យ ដែលព្រះអាទិត្យរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត នៅទឹកដីខេត្តសៀមរាប។ ព្រឹត្តិការណ៍សមរាត្រីនេះ គេឃើញមានភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បាននាំគ្នាសម្រុកទៅទស្សនា និងថតផ្ដិតយករូបភាព ដោយភាពសប្បាយរីករាយនូវទិដ្ឋភាពដ៏អស្ចារ្យនេះ។
លោក ជុំ លីណូ បានបង្ហោះរូបភាពភ្ជាប់ជាមួយនឹងខ្លឹមសារថា «យើងជាខ្មែរ សូមជួយផ្សព្វផ្សាយ អ្វីដែលខ្មែរមាន ដែលប្រទេសផ្សេងៗ លើពិភពលោកមិនដែលមាន និងមិនអាចមានដូចយើង បើស្រលាញ់ជួយស៊ែរម្នាក់ ១ ផងណា(ខ្មែរអស្ចារ្យជាងគេលើលោក)»។ លោកបន្តថា «អ្នកវិទ្យាសាស្ត្រ ក៏មិនងាយស្រាវជ្រាវយល់ពីបុរាណវិទ្យារបស់ខ្មែរយើងដែរ កុំច្រឡំឲ្យសោះ(ខ្មែរជាប្រទេសអច្ឆរិយណា)»។

គេកត់សម្គាល់ថា តារាចម្រៀងចូលចិត្តស្តាយ៍បែបយុវវ័យលោក ជុំ លីណូ សម្រាប់អាជីពសិល្បៈបច្ចុប្បន្ននៅតែរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពដូចដើម ខណៈកន្លងមក លោក ក៏ជ្រែកខ្លួនចាប់មុខជំនួញជាច្រើនទៀតផងដែរ។ មិនត្រឹមតែជោគជ័យលើមុខជំនួញផ្សេងៗ និងអាជីពសិល្បៈប៉ុណ្ណោះទេ លោក លីណូ ថ្មីៗ នេះ ធ្លាយដំណឹងថា លោកបានបោះទុនរាប់ម៉ឺនដុល្លារ ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនមួយទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


