ជីវិតកម្សាន្ដ
ជុំ លីណូ សប្បាយចិត្តពេលបានរួមការងារជាមួយ Idol តាំងពីក្មេងនិងអ្នកសិល្ប:រួមអាជីព
តារាចម្រៀងលោក ជុំ លីណូ បានបង្ហាញការរំភើបនិងសប្បាយចិត្ត បន្ទាប់ពីមានឱកាសរួមការងារសិល្ប:ជាមួយតារាចម្រៀងរៀមច្បងដែលជា idol តាំងពីលោកនៅក្មេងម្ល៉េះ។ ម្យ៉ាងទៀតលោក ជុំ លីណូ ក៏បានជួបជុំផងដែរជាមួយអ្នកសិល្ប:រួមអាជីពផងនោះ។

តារាចម្រៀងចូលចិត្តស្ទាយល៍បែបយុវវ័យលោក ជុំ លីណូ កត់សម្គាល់ថា សម្រាប់អាជីពសិល្ប:របស់លោកបច្ចុប្បន្ននៅតែរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពដូចដើម ខណ:ដែលពេលនេះលោកក៏ជ្រែកខ្លួនចាប់មុខជំនួញជាច្រើនទៀតផងដែរ។
ក្រោយបានរួមការងារជួយលោក ព្រាប សុវត្ថិ អតីតតារាចម្រៀងរបស់ផលិតកម្មសាន់ដេ លោក ជុំ លីណូ បានបញ្ចេញអារម្មណ៍ដូច្នេះថា លោកពិតជាសប្បាយចិត្តណាស់ ដែលបានរួមការងារជាមួយកំពូល idol របស់លោកតាំងពីតូចគឺឧកញ៉ា ព្រាប សុវត្តិ និងបងប្អូនរួមអាជីព។



សូមបញ្ជាក់ថាតារាចម្រៀងលោកជុំ លីណូ កាលពីថ្មីៗកន្លងទៅ បានរកឃើញផលិតកម្មធំដើម្បីឈរឈ្មោះឡើងវិញហើយបន្ទាប់ពីអវត្តមានក្លាយជាអ្នកចម្រៀងឯករាជ្រ ក្រៅផលិតកម្មមានរយ:ពេលច្រើនឆ្នាំកន្លង មកនោះ។ផលិតកម្មថ្មីដែលលោកចូលច្រៀងនោះគឺ Galaxy ដែលប្រជុំសុទ្ធតែកំពូលតារាចម្រៀងល្បីៗច្រើនដួង។
ពិតណាស់តារាចម្រៀងចូលចិត្តស្ទាយល៍បែបយុវវ័យលោក ជុំ លីណូ សម្រាប់អាជីពសិល្ប:របស់លោកបច្ចុប្បន្ននៅតែរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពដូចដើម ខណ:ពេលកន្លងមកនេះលោកក៏ជ្រែកខ្លួនចាប់មុខជំនួញជាច្រើនទៀតផងដែរ ។មិនត្រឹមតែជោគជ័យលើមុខជំនួញផ្សេងៗ និងអាជីពសិល្ប: ប៉ុណ្ណោះទេលោក លីណូ ថ្មីៗនេះធ្លាយដំណឹងថាលោកបានបោះទុនរាប់ម៉ឺនដុល្លារ ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនមួយទៀតផង៕ អត្ថបទ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


