ជីវិតកម្សាន្ដ
ភរិយានាយ ចយ គំរាមស្វាមីរឿងមានស្រីប្រយ័ត្នស្តាយក្រោយ
បន្ទាប់ពីរៀបការច្រើនឆ្នាំតារាកំប្លែងនាយ ចយ និងភរិយាជាទីស្រឡាញ់អ្នកនាង ប៉ិន ក្វាន់ឌី បច្ចុប្បន្ន គឺទទួលបានចំណងដៃកូនដំបូងម្នាក់ជាទីស្រលាញ់។ ម្យ៉ាងទៀតក្នុងរយៈពេលនេះ ពួកគេ បានចាប់ដៃគ្នារកស៊ីហើយកាន់តែស្រឡាញ់គ្នាទ្វេដង ខុសពីមតិរិះគន់ថា ភរិយានាយ ចយ ស្រឡាញ់ដោយសារតែលុយ។

ត្បិតតែស្នេហាពួកគេនៅតែផ្អែមល្ហែមក៏ដោយ ស្រាប់តែនៅយប់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២ ភរិយា នាយ ចយ បានបង្ហោះរូបថត ២ សន្លឹកអមដោយសារដាស់តឿនស្វាមីរបស់ខ្លួនថា បើសិនជាស្វាមីគឺនាយ ចយ មានស្រីប្រយ័ត្នស្តាយក្រោយ។ ប្រយោគនេះបា នធ្វើឲ្យមហាជននិងអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា។


តាមរយៈសំណេររបស់ភរិយានាយ ចយ បានលើក ឡើងថា«ថើបប្តីមួយខ្សឺតរួចប្រាប់ប្តីថា ចាំទុកណាប្តី ថ្ងៃដែលបងមានស្រី គឺជាថ្ងៃដែលបងបាត់បង់ប្រពន្ធកូនក៏ដូចជាបើកឱកាសឲ្យប្រុសដទៃមកមើលថែប្រពន្ធកូនបងជំនួសបង»។ នាងថា សាកស្រមៃមើលថា បើកូនបងទៅហៅប្រុសដទៃថាប៉ា បងឈឺចាប់ទេ? សាកស្រមៃមើលថា បើប្រពន្ធបង ធ្លាប់គេងអោបរាល់ថ្ងៃ ទៅអោបប្រុសផ្សេងបងឈឺចាប់ទេ?។ អ្នកនាង ក្វាន់ឌី បានបន្ថែមទៀតថា ពេលប្រពន្ធធ្វើល្អស្រលាញ់បងបារម្ភបង បងមើលមិនឃើញ ចុះបើប្រពន្ធទៅធ្វើទង្វើទាំងអស់នេះជាមួយប្រុសផ្សេង បងស្តាយក្រោយទេ? ដូច្នេះ ! កុំក្បត់ចិត្តគេ បើមិនចង់ឲ្យខ្លួនឯងឈឺចាប់លឺនៅប៊េប៊ី»។


នៅចាំបានថាគិតមកទល់ពេលនេះនាយ សែ ភិនហៅនាយ ចយ និងភរិយា ប៉ិន ក្វាន់ឌី បានរៀបអា ពាហ៍ពិពាហ៍រយៈពេលប្រមាណ ៤ ឆ្នាំមកហើយ ពោលគឺធ្វើឡើងកាលពីថ្ងៃ២ ៧ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅវិមានពិភពថ្មីសែនសុខ។ ពិធីរៀបមង្គលការនេះ ត្រូវបានរៀបចំយ៉ាងអធិកអធមដោយតារាកំប្លែងល្បីៗជាច្រើននាក់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


