ជីវិតកម្សាន្ដ
ហង្ស ម៉ារ៉ានី បង្ហាញគន្លឹះជោគជ័យ៨ចំណុច
តារាសម្តែងស្រីអ្នកនាង ហង្ស ម៉ារ៉ានី ក្រោយពេលបាត់មុខពីសិល្បៈមួយរយៈខ្លី ដោយស្រវាទៅចាប់យកអាជីពលក់ផលិតផលអនឡាញ ដែលបច្ចុប្បន្នកំពុងដំណើរការទៅមុខយ៉ាងរលូននោះ ពេលនេះនាងបានចេញមុខបង្ហើបពីគន្លឹះជោគជ័យ៨ចំណុច ដែលមិនអាចខ្វះបាន។

ចំពោះគន្លឹះទាំង៨ចំណុច ដើម្បីនាំឆ្ពោះទៅរកភាពជោគជ័យលើការងាររកស៊ីរបស់តារាសម្តែង ដែលតែងលេចមុខមាត់លើសកម្មភាពមនុស្សធម៌ជួយសង្គមអ្នកនាង ហង្ស ម៉ារ៉ានី ដែលត្រូវបានចែករំលែកជាបទពិសោធន៍នេះ គឺទទួលបានការគាំទ្រច្រើនពីមហាជន ផងដែរ។


អ្នកនាង ហង្ស ម៉ារីនី បានថ្លែងបញ្ជាក់ឲ្យដឹងថា បើចង់ជោគជ័យសម្រេចក្តីស្រមៃត្រូវកុំ(អនុវត្តន៍)តាមចំណុច៨យ៉ាងនេះ គឺ ១. កុំខ្លាច ,២. កុំខ្មាស,៣. កុំខ្ជិល,៤. កុំគេចវេះ,៥. កុំយកលេស,៦. កុំអាត្មានិយម,៧. កុំអស់សង្ឃឹម ៨. កុំអំនួត។



តារាសម្តែងកូនពីរអ្នកនាង ហង្ស ម៉ារ៉ានី បានបន្ថែមថា រាងកាយជាកូនឈ្នួលរបស់ចិត្ត ចិត្តជាចៅហ្វាយនាយរាងកាយ ការតាំងចិត្តជាប្រភពនៃភាពជោគជ័យ។ ធ្វើជាមនុស្ស ត្រូវតែក្លាហាននិងហ៊ានប្រថុយប្រថាន ព្រោះថាឱកាសដើម្បីទទួលភាពជោគជ័យ វានៅចន្លោះនៃពាក្យពីរនេះចាំបាច់ ត្រូវថែមថាមពលដោយការអត់ធ្មត់ខ្ពស់៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ព្រាប សុវត្ថិ បញ្ជាក់ថា ករណីជម្លោះដីធ្លីនៅខេត្តមណ្ឌលគីរី មិនទាន់មានលទ្ធផលច្បាស់លាស់ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


