ជីវិតកម្សាន្ដ
ករុណា ពេជ្រ ប្រតិកម្មខ្លាំង ក្រោយមានអ្នករិះគន់លើផ្នូរឪពុក
តារាចម្រៀងប្រុសលោក ករុណា ពេជ្រ បានចេញមុខប្រតិកម្មនិងឆ្លើយតបភាមៗបន្ទាប់ពីមានការរិះគន់ជុំវិញរឿងមិនសរសេរអក្សរខ្មែរលើផ្នូរឪពុកដែលទើបចែកឋានកាលពីថ្មីៗកន្លងទៅ។
ការឆ្លើយតបរបស់លោក ករុណា ពេជ្រ នេះ បានធ្វើឡើងក្រោយពេលម្ចាស់ផេកមួយដែលមានឈ្មោះថា អ្នកចម្បាំងត្បូងឃ្មុំបានរិះគន់ថា រស់នៅក្នុងប្រទេសខ្មែរកើតលើទឹកដីខ្មែរ ស្លាប់ទៅវិញលើទឹកដីខ្មែរទៀត អាចថាមានឈាមជ័រជាខ្មែរពាក់កណ្តាលដែរ ហេតុអ្វីក៏រមើលគុណនឹងទឹកដីនេះ។ សូម្បីផ្នូរក៏មិនសរសេរអក្សរខ្មែរសូម្បីមួយតួរ។

ការរិះគន់នេះត្រូវបានលោក ករុណា ពេជ្រ បញ្ជាក់ប្រាប់ឲ្យដឹងតាមបណ្តាញសង្គមថា ខ្ញុំផ្ញើជូនម្ចាស់ផេកអ្នកចម្បាំង ត្បូងឃ្មុំ ផងណាបង។ កាលដែលបងស៊ែរហើយដាក់Captionបែបនេះ បើអ្នកអានហើយមិនបានមើលរូបភាពហើយមិនបានពិចារណាបែបភ្លើរដូចបង គេនឹងជេរខ្ញុំផ្អើលទៀតមិនខាន។ ដូច្នេះខ្ញុំសូមបកស្រាយជូនបងវិញតាមអ្វីដែលខ្ញុំមិនសូវមានចំណេះដឹងស្នេហាជាតិដូចបង។ ដំបូងខ្ញុំសុំសរសើរទឹកចិត្តបងដែលចេះរកនឹកល្បិចអាក្រក់អោយគេជេរនិងស្អប់ខ្ញុំទៀតបាន សូម្បីតែម៉ុងឪពុកខ្ញុំក៏បងអូសទាញចូលការរិះគន់បានដែរ។ បងជាខ្មែរឬជាបរទេសបានបងមើលមិនឃើញហើយរិះគន់ម៉ុងឪពុករបស់ខ្ញុំគ្មានអក្សរខ្មែរសូម្បីមួយតួ ចុះបងស្រលាញ់ទឹកដីហ្នឹងការពារទឹកដីហ្នឹងចុះបងចេះអានអក្សរខ្មែរដែរឬទេ?។ ចុះឈ្មោះឪពុកខ្ញុំសរសេរថា ម៉ុក សាខន លើស្លាកទង់ព្រលឹងនោះជាអក្សរអ្វីទៅវិញ? បងចេះខ្មែរឬអត់ឬបងចេះខ្មែរដែរ ប៉ុន្តែបងធ្វើភ្លើរ ល្ងង់ រិះគន់ទាំងងងើលបែបនេះ។

តារាចម្រៀង ករុណា ពេជ្រ បន្តថាលោកទទួលការរិះគន់បែបស្ថាបនា ចៀសជាងការរិះបែបជាន់ពន្លិចរបៀបធ្វើល្ងង់ភ្លីភ្លើរបស់បុគ្គលខាងលើនាពេលនេះហើយបើអាចសូមមេត្តាកុំយកអ្វីដែលពាក់ព័ន្ធនឹងឪពុករបស់លោកមករិះគន់ទាញប្រយោជន៍ចូលន យោបាយនិយមជ្រុលមកជាប់ឪពុករបស់លោកព្រោះគាត់បានស្លាប់លាចាកលោកនេះទៅហើយ។

លោក ករុណា ពេជ្រ បន្ថែមថាបើចង់យកខ្ញុំទៅពា ក់ព័ន្ធជាមួយរឿងនយោបោករបស់បង(បុគ្គលខាង លើ)ដូចកាលពីឆ្នាំ២០១៣បានដែលគ្នីគ្នារបស់បង សស្រាក់គ្នាជេរខ្ញុំយ៉ាងផុសផុលនោះគឺខ្ញុំកំដរបាន ហើយសូមប្រាប់ថាមកដល់ឥឡូវនៅតែលុះក្ស័យមិនដូរ។យកឪពុកខ្ញុំស្លាប់ហើយលើកយកមករិះគ ន់បែបល្ងីល្ងឺដូចនេះប្រយ័ត្នបាបកម្មព្រោះបងក៏មានឪពុកមានម្តាយដូចគ្នា។កុំភ្លេចកម្មមិនចាំជាតិក្រោ យទេ៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


