ជីវិតកម្សាន្ដ
វន សិលា តំណាងកម្ពុជា កាន់ទង់ជាតិទៅប្រកួតនៅប៉ូឡូញ
ខណៈពេលកំពុងត្រៀមខ្លួនបង្ហាញវត្តមានប្រកួតលើឆាកអន្តរជាតិនាទឹកដីប្រទេសប៉ូឡូញ ម្ចាស់ជ័យលាភីក្នុងកម្មវិធី Mister Supranational Cambodia 2023 លោក វន សិលា បានស្នើសុំឲ្យមានការផ្ដល់កម្លាំងចិត្តពីអ្នកគាំទ្រ និងមហាជន។

ជាការពិតបន្ទាប់ពីបញ្ចប់កម្មវិធីប្រកួតបុរសឯក Mister Supranational Cambodia កាលពីថ្មីៗកន្លងទៅ គឺបានរកឃើញម្ចាស់ជ័យលាភី Mister Supranational Cambodia ប្រចាំឆ្នាំ ២០២៣ ដោយបានទៅលើលោក វន សិលា។ ដូចការគ្រោងទុក កាលពីល្ងាចថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៣ បុរសរូបសង្ហាលោក វន សិលា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតនៅប្រទេសប៉ូឡូញតាមការកំណត់។

មុនការចេញដំណើរទៅប្រកួតលើឆាកអន្តរជាតិលោក វន សិលា បានខិតខំហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ និងស្ទាត់ជំនាញ ដើម្បីតំណាងឲ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Mister Supranational ២០២៣។ ការចេញទៅប្រកួតនេះ នឹងនាំយកប្រទេសកម្ពុជា ទង់ជាតិកម្ពុជា វប្បធម៌ និងអរិយធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជា ទៅបង្ហាញនៅលើឆាកអន្តរជាតិផងដែរ។

ក្នុងការចេញទៅប្រកួតនេះ លោក វន សិលា បាននិយាយទៅកាន់អ្នកគាំទ្រថា «លាកម្ពុជាមួយរយៈសិនហើយ សុំពាក្យជូនពរម្នាក់មួយម៉ាត់មកបងប្អូន»។ ជាការកត់សម្គាល់មុនពេលចេញទៅប្រកួត សិលា បានត្រៀមខ្លួនរួចជាស្រេច ពោរពេញដោយភាពជឿជាក់ក្លាហាន ក្នុងនាមបុរសឯកដែលតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិឆ្នាំនេះ៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


