ជីវិតកម្សាន្ដ
កំពូលស្រីស្អាតប្រុសសង្ហា ឆ្នាំនេះ បានទៅលើ BTS និង BLACKPINK ច្រើនជាងគេ
ថ្មីៗនេះ គេហទំព័រ Special Awards បានប្រកាសឈ្មោះកំពូលស្រីស្រស់ប្រុសសង្ហា ប្រចាំឆ្នាំ២០២២ បន្ទាប់ពីបើកការស្ទង់មតិរយៈពេល ២ខែកន្លងទៅ។ គួរឲ្យកត់សម្គាល់ តារាកូរ៉េច្រើនរូប រាប់តាំងពីតារាចម្រៀងហូតដល់តារាសម្ដែង បានជាប់ឈ្មោះនៅក្នុងបញ្ជីនេះច្រើនជាងគេ ជាពិសេសសមាជិក BTS និង BLACKPINK។
V (BTS)


តារាប្រុសរូបនេះ ត្រូវបានគេដាក់ឈ្មោះជាស្ដេចសម្រស់របស់ K-pop និងត្រូវបានសាធារណជនបោះឆ្នោតឱ្យជាប់ជាបុរសសង្ហាលេខ១ ប្រចាំឆ្នាំ ទាំងនៅលើតារាងក្នុងស្រុក និងអន្តរជាតិ។
Jungkook (BTS)


តារាពហុជំនាញរូបនេះ មានទម្រង់មុខសមសួនខ្លាំងជាមួយនឹង បបូរមាត់តូច កែវភ្នែកធំៗ ពិតជាធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់នោះទេ។ ដូច្នេះហើយ ទើបបានJungkook អាចជាប់ឆ្នោត ក្លាយជាប្រុសស្អាតលំដាប់ទី២ នាឆ្នាំ២០២២នេះ។
Jisoo (BLACKPINK)


បងស្រីធំរបស់ BLACKPINK រូបនេះ បានចូលក្នុងតារាងកំពូលទី៤ នៃបញ្ជីមនុស្សស្រីស្អាតបំផុតនៅលើពិភពលោក ក្នុងឆ្នាំ២០២២។ នាងត្រូវបានគេដាក់ឈ្មោះជាតារាស្រីម្នាក់ដែលមានសម្រស់ប្រៀបបាននឹងទេពធីតា ក្នុងជំនាន់របស់នាង។
Jennie (BLACKPINK)


Jennie ត្រូវបានអ្នកលេងអ៊ីនធឺណិតប្រដូចទៅនឹងធីតាសួគ៌ ព្រោះតែសម្រស់ពីធម្មជាតិរបស់នាង កម្រមានតារាស្រីរូបណាមានដូចនាងណាស់។ នាងជាតារាស្រីគ្មានការកែកុន និងជាស្រីស្អាតទី៥ ក្នុងបញ្ជីបុរស-ស្ត្រីស្អាតបំផុត នាឆ្នាំនេះ។
Bright Vachirawit


តារាប្រុសរូបនេះ បានជាប់ចំណាត់ថ្នាក់ទី៧ ក្នុងបញ្ជីកំពូលស្រីស្រស់ប្រុសសង្ហា ឆ្នាំ២០២២។ លោកជាជនជាតិថៃ-អាមេរិក ដែលមានសម្រស់មិនអន់ជាងតារា K-pop ក្នុងបញ្ជីនេះនោះទេ។
Lisa (BLACKPINK)


Lisa ធ្លាប់កាន់តំណែងរាជិនីកំពូលសម្រស់ នៅលើតារាងសម្រស់ជាច្រើនមកហើយ នាពេលកន្លងទៅ។ ជាមួយនឹងកម្ពស់រហូតដល់ ១៦៧សង់ទីម៉ែត្រ បូករួមនឹងរាងស្លីមស្រឡូន សមាជិកក្រុម BLACKPINK រូបនេះ ត្រូវបានមហាជនដាក់នាមជានារីដ៏ស៊ិចស៊ី ដែលស្លៀកពាក់អ្វីក៏សមឥតទាស់។
Jimin (BTS)


Jimin ជាសមាជិកម្នាក់នៃក្រុម BTS ដែលជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងបញ្ជី។ Jimin ត្រូវបានគេផ្តល់កិត្តិយសជាមនុស្សដែលមានសម្រស់ពីធម្មជាតិ ដោយមិនឆ្លងកាត់មុខកាំបិត នៅក្នុងវិស័យ K-pop ។ ដោយសារភ្នែកមូលធំ និងស្នាមញញឹមដ៏ស្រទន់ លោកបានក្លាយជាបុរសសិចស៊ី និងទាក់ទាញបំផុត។
Win Metawin


តារាថៃរូបនេះ ក៏មិនអន់ជាងតារាកូរ៉េប៉ុន្មានដែរ ខណៈឆ្នាំ២០២២ លោកបានឈរនៅចំណាត់ថ្នាក់ទី ១០ នៃបញ្ជីកំពូលស្រីស្រស់ប្រុសសង្ហា។ Win ត្រូវអ្នកនិយមលេងអ៊ីនធឺណេត ពេញចិត្តពេញថ្លើម ហើយបោះឆ្នោតឱ្យយ៉ាងច្រើនសន្ធឹកសន្ធាប់។
Lee Min Ho


តារាសម្ដែង Lee Min Ho ទទួលបានចំណាត់ថ្នាក់ទី ១៥ សម្រាប់ឆ្នាំនេះ។ ថ្វីត្បិតមិនជាប់លេខកំពូលលើគេពិតមែន ប៉ុន្តែលោកមិនធ្លាប់ធ្លាក់ពីតារាងកំពូលប្រុសសង្ហានោះទេ។
ក្រៅពីតារាប្រុសស្រីខាងលើ កំពូលសម្រស់របស់ពិភពលោកក្នុងឆ្នាំ ២០២២ ក៏មានវត្តមានតារាល្បីៗនៅអាស៊ីជាច្រើនទៀតដូចជា៖ J-hope, Jin និង RM សមាជិក BTS, Hueningkai សមាជិក TXT, Cha Eun Woo, Jackson សមាជិក GOT7។ល៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ Dara អតីតសមាជិកក្រុម 2NE1 ជាប់ឈ្មោះជា «រាជិនីនៃម៉ូដសក់ប្លែកៗ»
ចុចអាន៖ តារា ថៃ ៧ ដួង ជម្នះឧបសគ្គក្នុងវិស័យ K-Pop រហូតមានឈ្មោះល្បីល្បាញ ទូទាំងពិភពលោក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ