ជីវិតកម្សាន្ដ
Dara អតីតសមាជិកក្រុម 2NE1 ជាប់ឈ្មោះជា «រាជិនីនៃម៉ូដសក់ប្លែកៗ»
ថ្មីៗនេះ Sandara Park បានបង្ហាញខ្លួនជាមួយអតីតសមាជិកក្រុម 2NE1 ម្ដងទៀត នៅលើឆាក Coachella ឆ្នាំ២០២២ ធ្វើឱ្យកក្រើកពិភព K-pop មិនស្ទើរនោះទេ។ ក្រៅពីវត្តមានរបស់សមាជិកទាំង ៤ នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ ទស្សនិកជនចាប់អារម្មណ៍ខ្លាំងផងដែរ លើម៉ូដសក់ប្លែកពីគេរបស់ Sandara ដែលវាបានជួយទាក់ទាញឱ្យនាងកាន់តែលេចធ្លោ ក្នុងចំណោមសមាជិកឯទៀត។

បច្ចុប្បន្ន Sandara Park ឬ Dara មិនមែនជាសមាជិកនៃគ្រួសារ YG ទៀតទេ ប៉ុន្តែនាងនៅតែធ្វើឲ្យមហាជនចាប់អារម្មណ៍ ជាពិសេសនៅលើឆាកប្រគុំតន្ត្រីនាពេលថ្មីៗកន្លងទៅនេះ។ នាងត្រូវបានសាធារណជនផ្ដល់រហ័ស្សនាមថា «រាជិនីនៃម៉ូដសក់ប្លែកៗ» និងម៉ូដសាហាវៗ ដែលកម្រមានអ្នកណាហ៊ានធ្វើដូចនាងណាស់។

ជាការពិតណាស់ នេះមិនមែនជាលើកទី១ទេ ដែល Dara ធ្វើម៉ូកសក់ចម្លែក ខណៈពេលកន្លងមកនាងតែងផ្លាស់ប្ដូរស្ទីលសក់ប្លែកថ្មីរហូត និងមិនជាន់នរណាឡើយ ហើយតាំងពីបង្ហាញខ្លួនរហូតមកដល់បច្ចុប្បន្ន ម៉ូដសក់ប្លែកៗជាច្រើនត្រូវបានស្រីវ័យ ៣៧ឆ្នាំរូបនេះ ឆ្លងកាត់សឹងអស់ហើយ។

ដោយសារតែង Dara ជាតារាស្រីនិយមស្ទីលតែងខ្លួនដែលនាងចូលចិត្តយ៉ាងជឿជាក់ និងសមសួននឹងនាងផងដែរ ទើបនាងទទួលបានការស្រឡាញ់ និងកោតសរសើរពីមហាជនជានិច្ច។
ទស្សនាម៉ូដសក់ផ្សេងទៀតរបស់ Dara!











ប្រែសម្រួល៖ សន្យា
ចុចអាន៖ មុនល្បីល្បាញនិងមានកេរ្តិ៍ឈ្មោះលើពិភពលោក CL ឆ្លងកាត់ជីវិតលំបាកបែបណាខ្លះ ក្នុងវិស័យ k-pop?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


