Connect with us

ជីវិតកម្សាន្ដ

តារា ថៃ ៧ ដួង ជម្នះឧបសគ្គក្នុងវិស័យ K-Pop រហូតមានឈ្មោះល្បីល្បាញ ទូទាំងពិភពលោក

បានផុស

នៅ

មិនមែនត្រឹមរូបរាងស្រស់ស្អាតតែមួយមុខ ប៉ុន្តែតារាជនជាតិថៃទាំងនេះ ថែមទាំងមានទេពកោសល្យពីកំណើត រហូតទទួលការចាប់អារម្មណ៍ និងការគោរព ពីមនុស្សនៅទូទាំងពិភពលោក។

ប៉ុន្តែអ្វីទៅដែលធ្វើឲ្យជនជាតិថៃទាំងនោះ អាចកសាងកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខ្លាំង ​មក​ទល់​សព្វថ្ងៃនេះបាន ?

១ Lisa ក្រុម Blackpink

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ Lisa យើងខ្ញុំ​មិន​បាច់​ណែនាំ​ច្រើនឡើយ ព្រោះ​នរណាៗក៏ដឹងថា នាងជាតារាល្បីរបស់កូរ៉េ​ខាងត្បូងទៅហើយ។ ខណៈពេលដែលពិភពលោកស្គាល់នាងថា ជាអ្នករ៉េបដ៏ប៉ិនប្រសប់ និង​ជាអ្នកចម្រៀងរបស់​ក្រុម Blackpink នាងក៏ជា​ជា​ទូត​សុឆន្ទៈ​ឲ្យ​ម៉ាក​ល្បីៗ​ទូទាំងពិភពលោក​ដូចជា Celine, Bvlgari, MAC, Moonshot, Samsung និងជាច្រើនទៀត។ នាងតែងបង្ហាញ​ពី​ជំនាញ​រាំ​ដ៏​អស្ចារ្យ​ នៅ​ក្នុង​ឈុតរាំជាច្រើន​ ដែល​បង្ហោះនៅលើ YouTube Channel របស់នាង​។ បច្ចុប្បន្ន​នេះ Lisa គឺ​ជា​តារា K-pop ដែល​មាន​អ្នកតាមដានច្រើនជាងគេនៅលើ Instagram ជាង ៥០ លាននាក់។

២ Bambam ​ក្រុម GOT7

អតីត​សមាជិកក្រុម GOT7 ដ៏​ល្បីល្បាញលើពិភពលោកនេះ បានចាប់ផ្ដើមដំណើរថ្មី​ក្នុង​នាមជា​សិល្បករ​ទោល​នៅ​​កូរ៉េខាងត្បូង។ លោក​មិនត្រឹមតែត្រូវបានទទួលស្គាល់​ សម្រាប់​ជំនាញរ៉េប និង​រាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែលោក​ក៏ជាអ្នកជំនាញក្នុងការផ្សព្វផ្សាយរឿងកំប្លែង ​នៅ​ក្នុងកម្មវិធី​ទូរទស្សន៍​ជាច្រើន​របស់​កូរ៉េខាងត្បូង​ផងដែរ។ មិនត្រឹមប៉ុណ្តឹងទេ ​Bambam ក៏ជា​ទូត​សុច្ឆន្ទៈ​នៃម៉ាកយីហោ​ជាច្រើន ​នៅក្នុងប្រទេសថៃដូចគ្នា ។

៣ Ten ក្រុម NCT

លោកគឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ចម្រៀង​ប្រុស NCT ដែល​មាន​សមាជិក ២៣នាក់ ​ដែល​បាន​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ឆ្នាំ ២០១៦ ក្រោម​ផលិតកម្ម SM Entertainment ។ លោក​បាន​បង្ហាញខ្លួន​នៅ​ក្នុង​កម្មវិធី​ការ​រស់រាន​មាន​ជីវិត ​នៃ​សមរភូមិ​ការ​ប្រយុទ្ធ​របស់​កូរ៉េខាងត្បូង Hit The Stage ដែលក្រោយមក​លោក​បានក្លាយជាអ្នកនិយាយរបស់ទីក្រុងសម្រាប់​ជំនាញរាំ លេងសើចរបស់ខ្លួន ដែលស្ទើរតែគ្មាននរណាម្នាក់អាចចម្លងបាន។ ទន្ទឹមនឹងនេះដែរ លោកមានសកម្មភាពជាចម្បង ក្នុងនាមជាសមាជិកនៃក្រុមរងដំបូងរបស់ NCT U និងក្រុម WayV ដែលមានមូលដ្ឋាននៅ​ប្រទេសចិន។

៤ Nichkhun ក្រុម 2PM

ប្រសិន​បើ​អ្នក​ជា​ក្រុម​គាំទ្រ K-pop ជំនាន់​មុន នោះ​ប្រហែល​ជា​ស្គាល់​បុរស​ម្នាក់​នេះច្បាស់។ នៅ​ពេល​ដែល​ក្រុម 2PM បង្ហាញខ្លួន​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០០៨ Nichkhun ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​និង​ក្លាយ​ជា​តារា​ថៃ​ដំបូង​គេ​ដែល​មិន​ធ្លាប់​មាន ដោយ​បាន​ចូលរួម​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​កូរ៉េ​ខាងត្បូង។ ពេញ​មួយ​រយៈពេល ១៣ ឆ្នាំ​នៅ​ក្នុង​ឧស្សាហកម្ម​កម្សាន្ត លោក​បាន​សម្ដែង​ក្នុង​រឿង​ភាគ​ថៃ និង​ចិន និង​រឿង​ភាគ​ទូរទស្សន៍​ជាច្រើន ខណៈ​ពេល​ដែល​ការ​ផ្សព្វផ្សាយ​តន្ត្រី​របស់ 2PM ជាមួយ​សមាជិក​ក្រុម​របស់​ខ្លួន។ ហើយ​ចាប់តាំង​ពី​ឆ្នាំ ២០១៣ លោកត្រូវ​បាន​តែងតាំង​ជា​អ្នក​នាំ​ពាក្យ​របស់ UNICEF ប្រចាំ​ប្រទេស​ថៃ។

៥ Minnie មកពី (G)​ I-DLE

ក្នុងឆ្នាំ ២០១៨ Minnie បានបង្ហាញខ្លួនជាលើកដំបូង ក្នុងនាម​ជា​សមាជិកនៃក្រុម Kpop sextet (G) I-DLE ។នាង​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​តារា​មាន​ទឹកដម​សម្លេងដ៏ប្លែក និង​ស្រទន់ Minnie តែងតែទទួលបានចំណាប់អារម្មណ៍​យ៉ាងខ្លាំង ក្នុង​កំណត់ត្រាខ្ពស់​ នៃនារី​ដ៏ស្រស់ស្អាតនៅពេលនាងច្រៀង។ ក្រៅ​ពី​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ទូរទស្សន៍ Minnie ក៏​មាន​ឱកាស​សម្ដែង​ក្នុង​រឿង​ភាគ​កូរ៉េ Netflix ដែល​នឹង​មាន​ឈ្មោះ​ថា I Wish the World Will End Tomorrow។

៦ Sorn ក្រុម CLC

មិត្តរួមផលិតកម្ម Minnie គឺ Sorn បានធ្វើសកម្មភាពនៅក្នុងឧស្សាហកម្មកម្សាន្ត​កូរ៉េខាងត្បូង​ អស់រយៈ​ពេល ៧ ឆ្នាំក្នុងនាមជាសមាជិកបច្ចុប្បន្នរបស់ CLC ។ ភ្លាមៗ បន្ទាប់ពីការបង្ហាញខ្លួន​លើក​ដំបូង Sorn បានក្លាយជាសមាជិកដ៏ពេញនិយមមួយរូប ដោយសារតែនាងចេះភាសាកូរ៉េ អង់គ្លេស និងថៃ។ នាងក៏និយាយអំពីជីវិតរបស់នាងជា Idol នៅលើ Channel YouTube របស់នាង PRODUSORN ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ​ក្នុងចំណោមអ្នកគាំទ្ររបស់នាង។

៧ Natty

នាង​ទទួល​បាន​ភាព​ល្បីល្បាញ ​នៅ​ពេល​ដែល​នាង​ជា​បេក្ខនារី​នៃ​ក្រុម Reality Girls survival show SIXTEEN ដែល​បាន​បង្កើត​ក្រុម​នារី​លំដាប់​ពិភពលោក TWICE ។ ទោះ​បី​ជា​ក្មេង​បំផុត​នៅ​ពេល​នោះ​ក៏​ដោយ ប៉ុន្តែ​នាង​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​ដ៏​ប៉ិនប្រសប់ ហើយ​បន្ទាប់​ពី​ការ​ខិត​ខំ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ទី​បំផុត​នាង​បាន​បង្ហាញ​ខ្លួន​ជា​អ្នកលេង​ភ្លេង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បង្ហាញមុខតារា ៥ រូប ល្បីក្នុងវិស័យ K-pop ដោយសារឪពុកម្តាយ ជាបុគ្គលមានឥទ្ធិពលខ្លាំង

ចុចអាន៖តារាសម្ដែងថៃ ៨ រូប កើតចេញពីគ្រួសារមហាសេដ្ឋី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម