ជីវិតកម្សាន្ដ
មុនក្លាយជារាជិនីសំឡេងផ្អែមប្រចាំប្រទេស មាស សុខសោភា ឈ្នះពានរង្វាន់អ្វីខ្លះ?
ម្ចាស់បទ “ដោះសារ” អ្នកនាង មាស សុខសោភា ទម្រាំក្លាយជារាជិនីសំឡេងផ្អែមប្រចាំប្រទេស តើវិស័យសិល្បៈអ្នកនាងយ៉ាងដូចម្ដេច ហើយតើអ្នកនាងធ្លាប់បានឈ្នះពានរង្វាន់អ្វីខ្លះ?

បើនិយាយពីតារាចម្រៀងសំឡេងផ្អែម លោកអ្នកប្រាកដជានឹកឃើញដល់អ្នកនាង មាស សុខសោភា មុនគេ ដែលប្រជាជនខ្មែរជាច្រើនទទួលស្គាល់នឹងបានដាក់រហស្សនាមឲ្យអ្នកនាងថា ជារាជិនីសំឡេង ដោយសារទេពកោសល្យ និងទឹកដមសំឡេងដ៏ក្រអួនក្រអៅចាក់ដល់បេះដូងអ្នកស្ដាប់គ្រប់ស្រទាប់វណ្ណៈ។

មាស សុខសោភា កើតនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ១៩៨៤ នៅខេត្តកំពង់ស្ពឺ អ្នកនាងមានបងប្អូនចំនួន ៣ នាក់ ហើយសោភាជាកូនទី ២ ក្នុងគ្រួសារ។ នៅឆ្នាំ ១៩៩០ ក្រោយផ្លាស់ប្ដូរទីលំនៅពីកំពង់ស្ពឺមកខេត្តកណ្ដាលមួយរយៈ ស្រាប់តែឪពុករបស់អ្នកនាងបានលាចាកលោក ធ្វើឲ្យគ្រួសារជួបវិបត្ដិសេដ្ឋកិច្ច ហើយបន្ទុកទាំងអស់ធ្លាក់មកលើ សោភា និងបងប្រុស។ ដោយសារជីវភាពកាន់តែលំបាក អ្នកនាង មាស សុខសោភា បានបញ្ចប់ការសិក្សានៅថ្នាក់ទី ១០ ដើម្បីដើរច្រៀងតាមការវិធី និងរោងការផ្សេងៗជាមួយបងប្រុស។ នៅឆ្នាំ ២០០២ មាស សុខសោភា បានបន្តការដើរច្រៀងតាម ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលកម្សាន្តក្នុងក្រុងភ្នំពេញ រហូតដល់នាងមានឱកាសច្រៀងនៅផលិតកម្ម រស្មីស្ទឹងសង្កែ ក្នុងឆ្នាំ ២០០៤ ជាលើកដំបូង។


ដោយការខិតខំប្រឹងប្រែង បូករួមជាមួយទេពកោសល្យ និងអំណាយទានពីធម្មជាតិ អ្នកនាង មាស សុខសោភា ក៏បានប្រជាជនកម្ពុជាពេញចិត្តស្រលាញ់គាំទ្រខ្លាំង នឹងទទួលស្គាល់ពីសមត្ថភាពសំឡេងរហូតដាក់ហស្សនាមជារាជិនីសំឡេងផ្អែមប្រចាំប្រទេស។ លើសពីនេះ ហេតុផលមួយចំនួនបានជំរុញឲ្យអ្នកនាងបានទទួលសមិទ្ធផលជាច្រើនមានដូចជា៖ បទ “ដោះសារ” បានក្លាយជា Hits album ដែលមានអ្នកចាក់ស្ដាប់ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ដែលក្លាយជាបទ Hots Song នៅលើកញ្ចក់ទូរទស្សន៍ (TV music show) ជាប់ក្នុងកំពូលបទចម្រៀង ក្នុងទូរទស្សន៍ប៉ុស្តិ៍លេខ ៩ Top1 Music Cambodia TV9 និងបានជាប់ក្នុង Top1 Music Radio FM.97 ឆ្នាំ ២០០៨ ដោយ Apsara Radio FM 97 ផងដែរ។ នៅក្នុងឆ្នាំ ២០១២ និង ២០១៣ មាស សុខសោភោ បានឈ្នះពានរង្វាន់ ២ ឆ្នាំជាប់គ្នា គឺ The Female Singer Of The Year ក្នុងកម្មវិធីអាណាចក្រតារា និងនៅឆ្នាំ ២០១៧-២០១៨ សោភា ក៏បានឈ្នះពាន ២ ឆ្នាំជាប់គ្នាទៀត គឺ Best Female Song Of The Year ក្នុងកម្មវិធី NRG Music Awards។

គួររំលឹកថា បច្ចុប្បន្នអ្នកនាង មាស សុខសោភា បានជ្រកក្រោមផលិកម្ម រាម ដែលមានអ្នកនាងស្រីអូនជាម្ចាស់ផលិតកម្ម និងបានចេញបទចម្រៀងដូចជា ត្រលប់ ឆ្នេរអនុស្សារ ចងចាំ អារម្មណ៍ ចានស្រាក់ បុស្បាផ្កាបង និងមានបទចម្រៀងជាច្រើនទៀត៕


អត្ថបទ៖ ផានិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


