Connect with us

ជីវិតកម្សាន្ដ

ទាំង​ស្អាត​ទាំង​ល្បី​ឈ្មោះ ​តែ​តារា​ស្រី​ទាំង ​៥រូប​នេះ ​សារ​ភាព​ថាមិន​ទាន់​មាន​ម្ចាស់​ចិត្ត​ទេ

បានផុស

នៅ

អ្នកគាំទ្រចេះតែឆ្ងល់ថាហេតុអីតារាស្រីទាំង ៥រូបនេះ មិនដែលបង្ហោះរូបភាពអ្វីទាក់ទងទៅនឹងគូស្នេហ៍សោះ ឬ សូម្បីតែនិយា​យ​អ្វី​ទា​ក់​​ទង​ទៅនឹងរឿងគូស្នេហ៍ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពព័ត៌មានថៃ បានឱ្យដឹងថា ពេលនេះតារាស្រីស្រស់ស្អាតទាំង ៥រូប បានបញ្ជាក់ច្បាស់ៗថា ពួកគេពេលនេះមិន​ទា​ន់​មា​ន​អ្នក​​ណា​នៅ​ក្នុងចិត្តនៅឡើយទេ។

ឥឡូវ! មកតាមដានពីតារាស្រីថៃទាំង ៥រូបខាងក្រោមនេះទាំងអស់គ្នា៖

១. Chippy Sirin

ថ្មីៗនេះ Chippy Sirin បានចូលរួមកម្មវិធីទូរទស្សន៍មួយ នាងបាននិយាយថានាងនៅលីវ ហើយមិនទាន់មើលនរណា​ម្នាក់ពិសេស​នៅ​ឡើយ​ទេ។

២. Pim Pimprapa

Pim បានបញ្ចប់ទំនាក់ទំនងស្នេហានាង ជាមួយអតីតសង្សារក្រៅរង្វង់សិល្បៈកាលពីឆ្នាំ ២០១៨។ ថ្មីៗនាងបានផ្តល់បទសម្ភាសន៍​ជា​មួយ​អ្នកសារព័ត៌មានថា នាងនៅលីវនៅឡើយទេ។

៣. Richy Orante

ស្របពេលអ្នកគាំទ្រជាច្រើនគាំទ្រនាងជាមួយតារាប្រុស God Itthipat ឱ្យក្លាយជាគូស្នេហ៍គ្នាពិតៗ នាងឆ្លើយតបទៅពួកគេថា ពេ​ល​នេះ​នាង និង God Itthipat ត្រឹមជាអ្នករួមការងារជាមួយគ្នាប៉ុណ្ណោះ។

៤. Baifern Pimchanok

តារាស្រីឯករាជ្យរូបនេះ ការងារកាន់តែច្រើន ហេតុនេះទើបនាងមិនទាន់ចង់សាងទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់ឡើយ នេះ​បើ​តាម​ការផ្តល់បទសម្ភាសន៍មកកាន់អ្នកសារព័ត៌មាន។

៥. Diana Flipo

ដោយសារតែនៅទំនេរយូរពេក Diana ធ្លាប់ប្រាប់ថាអ្នកម្តាយរបស់នាង តែងតែសួរនាំនាងពីរឿងគូស្រករជាញឹកញាប់ តែ​នា​ង​នៅ​តែ​ឆ្លើយ​ថាមិនទាន់មានអ្នកត្រូវចិត្តនៅឡើយទេ៕

អត្ថបទ៖Porman

ចុចអាន៖រឿងរ៉ាវ​ជីវិត​មួយ​ចំនួន​ របស់​តារា​ប្រុស​​ Kem ​Hussawee ​ដែល​អ្នក​គ្រប់គ្នាមិនធ្លាប់ដឹង

ចុចអាន៖តារាប្រុសសង្ហា GMM ៤រូប ក្តោបបានឱកាស សម្ដែងរឿងជាមួយតារាស្រីរៀមច្បងលំដាប់ជួរមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម