ជីវិតកម្សាន្ដ
រឿងរ៉ាវជីវិតមួយចំនួន របស់តារាប្រុស Kem Hussawee ដែលអ្នកគ្រប់គ្នាមិនធ្លាប់ដឹង
ទស្សនិកជនមួយចំនួនអាចដឹងត្រឹមថា តារាសម្តែងប្រុសសង្ហា Kem Hussawee គឺជាតារាពន្លកថ្មីក្នុងប៉ុស្តិ៍លេខ ៧ថៃប៉ុណ្ណោះ។ យ៉ាងណាមិញ គេហទំព័រ ថៃអាប់ដេត ក៏បានបន្ថែមពីរឿងរ៉ាវជីវិតពិតនៅក្រៅឆាករបស់ Kem ក្រោយបានសម្ភាសន៍ជាមួយគេផ្ទាល់ផងដែរ។

តោះ! ចង់ដឹងរឿងរ៉ាវជីវិតពិតមួយចំនួនរបស់ Kem មានរឿងអ្វីខ្លះដែលអ្នកគាំទ្រអាចពុំធ្លាប់ដឹង ឥឡូវមកតាមដានខាងក្រោមទាំងអស់គ្នា៖
Kem បានកើត និងធំធាត់នៅក្នុងខេត្ត Bueng Kan បន្ទាប់មកទើបផ្លាស់ប្តូរមករស់នៅទីក្រុង Bangkok ដោយចាប់ផ្តើមប្រឡូកចូលវិស័យសិល្បៈកម្សាន្តដំបូងជាអ្នកដើរម៉ូត។ ចូលដល់ឆ្នាំ ២០១៦ តារាប្រុសសង្ហារូបនេះបានសម្ដែងរឿងឱ្យទូរទស្សន៍ PPTV ដែលមានចំណងជើងថា «Patiharn The Series»។



ឆ្នាំ ២០១៨ ដោយសារមានសមត្ថភាពសម្ដែងល្អ បូករួមនឹងរូបសម្បត្តិសង្ហាទៀត Kem មានឱកាសចុះកុងត្រាជាមួយប៉ុស្តិ៍លេខ ៧ថៃ និងបានសម្ដែងរឿងភាគដំបូងឱ្យប៉ុស្តិ៍នេះ មានចំណងជើងថា រឿង «Hi-So Sa Orn»។ ជោគជ័យកាន់តែខ្លាំង ដើមឆ្នាំ ២០២០ Kem ត្រូវបានគេរាយការណ៍មកថា បានទិញផ្ទះថ្មីតម្លៃរាប់លានបាតឱ្យឳពុកម្តាយរបស់គេថែមទៀត។


តាមបទសម្ភាសន៍ Kem បញ្ជាក់ថារូបគេពិជាស្រឡាញ់ម៉ាក់ និងមានភាពស្និទ្ធិស្នាលជាមួយម៉ាក់របស់គេជាងអ្នកណាៗទាំងអស់ ហើយរាល់ថ្ងៃពិសេសនានាគេតែងតែមានអ្វីដើម្បីពញ្ញាក់អារម្មណ៍អ្នកម្តាយគេជានិច្ច។


គួរបញ្ជាក់ផងដែរថា Kem Hussawee មានទស្សនិកជនស្គាល់កាន់តែច្រើន បន្ទាប់ពីសម្ដែងរឿង «So Wayree» ជាមួយដៃគូស្រីនាង Mookda Narinrak។ បច្ចុប្បន្ន Kem គឺជាតារាប្រុសដែលមានប្រជាប្រិយភាពខ្លាំងមិនចាញ់តារារៀមច្បងប៉ុន្មានទេ និងតែងតែទទួលបានការអញ្ជើញឱ្យចូលរួមកម្មវិធីតូចធំក្នុងសង្គមសិល្បៈជាញឹកញាប់៕


អត្ថបទផ្ដល់ដោយ៖Porman
ចុចអាន ៖តារាប្រុសសង្ហា GMM ៤រូប ក្តោបបានឱកាស សម្ដែងរឿងជាមួយតារាស្រីរៀមច្បងលំដាប់ជួរមុខ
ចុចអាន៖ផលិតផលប្រេនៗជាច្រើន រត់មករកតារាស្រីថៃ ៨រូបនេះ រហូតជាប់ឈ្មោះជា Queen នៃពាណិជ្ជកម្ម ឆ្នាំ២០២០
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


