ជីវិតកម្សាន្ដ
ពូ ឃ្លាំង ចេញមុខអំពាវនាវ និងស្នើលុបបំបាត់ការលក់សាច់សុនក
តារាចម្រៀងរ៉េប ពូ ឃ្លាំង បានចេញមុខធ្វើការអំពាវនាវ និងស្នើឱ្យមានការបញ្ឈប់ការលក់ដូរ ឬបរិភោគសាច់សត្វសុនក (ឆ្កែ) ខណៈលោកមើលឃើញថា បច្ចុប្បន្នមានជនខិលខូចមួយចំនួនកំពុងតែលួចទាក់សត្វនេះជាបន្តបន្ទាប់។

ពូ ឃ្លាំង បានរៀបរាប់ក្នុងខ្លឹមសារស្នើថា៖ “តោះ ពួកយេីងនាំគ្នាបំផុសគំនិត និងរួមគំនិតសម្រាប់អ្នកដែលស្រឡាញ់សត្វសុនកទាំងអស់គ្នា ចូលរួមគ្នាបំផុសគំនិត ដោយការ Share ពាក្យថា សូមលុបបំបាត់ការលក់សាច់សុនក សូមដាក់ទោសជនណាដែលបានទាក់សុន”។

លោកបន្តទៀតថា៖ “ខ្ញុំចង់ឱ្យប្រទេសខ្មែរយេីងទាំងមូល យកគំរូដាក់វិធានការ វិន័យ និងច្បាប់យ៉ាងតឹងរឹងដូចខេត្តសៀមរាប តាមបទបញ្ជារបស់ បង ឯកឧត្តម ទៀ សីហា អំពីរឿងសត្វសុនកខាងលេីនេះ និងមានការហាមឃាត់ទៅលេីការលក់សាច់សុនក ដែលខុសច្បាប់ ជាមួយការដាក់ទោសទៅដល់អ្នកដែលដេីរទាក់សុនករាល់ថ្ងៃ ព្រោះនេះប្រៀបដូចជាអំពេីចោរកម្មដែលលួចរបស់គេដូចគ្នា”។

ពូ ឃ្លាំង បានបន្ថែមថា សុនកប្រៀបដូចជាសមាជិកគ្រួសារ និងទ្រព្យសម្បត្តិកឯកជនរបស់អ្នកដែលស្រឡាញ់ តែត្រូវគេលួចទាក់ទៅបាត់ ដែលមិនគួរបន្តទ្រាំទទួលយកភាពអយុត្តិធម៌នេះទៀត។ លោករីករាយនឹងធ្វេីការជាមួយក្រុមអ្នកស្រឡាញ់សត្វ ក៏ដូចជាអង្គការដែលពាក់ព័ន្ធរឿងសត្វសុនកនេះ ជួយក្នុងការបំផុសគំនិតព្រមទាំងការផ្សព្វផ្សាយឱ្យរឿងនេះមានអ្នកយល់ គាំទ្រកាន់តែច្រើន៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


