ជីវិតកម្សាន្ដ
មូលហេតុមួយធ្វើឱ្យ Mario លាក់មុខមិត្តស្រីរហូត ៨ឆ្នាំ
ចំណងស្នេហ៍សម្ងាត់របស់ Mario ជាមួយតារាសម្ដែង Junji Junjia ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារពួកគេទាំងពីរបានរួមរស់ជាមួយគ្នាអស់រយៈពេល ៨ឆ្នាំមកហើយ ប៉ុន្តែតារាប្រុសរូបនេះបែរជាលាក់បាំងទំនាក់ទំនងជិតឈឹង សឹងគ្មានអ្នកដឹងសោះ។

៨ ឆ្នាំមកនេះ ពុំមាននរណាក្រៅពីអ្នកជិតស្និទ្ធបានដឹងទំនាក់ទំនងស្នេហារវាង Mario និងមិត្តស្រីឡើយ ខណៈស្នេហានេះទើបតែទម្លាយជាសាធារណៈកាលពីដើមឆ្នាំ ២០២២នេះឯង។
នៅពីក្រោយទំនាក់ទំនាក់ Private មួយនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃជីកកកាយឱ្យដឹងថា ដោយសារខាងស្រីរងការរិះគន់ខ្លាំងពេកថានាងអន់ជាងខាងប្រុស។ មិនតែប៉ុណ្ណោះហ្វេនក្លិបថែមទាំងប្រឆាំងយ៉ាងដាច់អហង្ការចំពោះស្នេហាពួកគេទៀតផង។ មូលហេតុនេះ ទើបបានជា Mario មិនដែលបង្ហាញមុខ Junji ជាពិសេសលោកមិនដែលបណ្ដើរនាងចូលរួមកម្មវិធីសាធារណៈនោះទេ សូម្បីនៅលើបណ្ដាញសង្គម លោកកម្របង្ហោះរូបផ្អែមល្ហែមជាមួយនាងណាស់។ គេសម្គាល់ឃើញថា អតីតតួ Pee Mak រូបនេះ ទើបតែបង្ហោះរូបថតមិត្តស្រីម្តងប៉ុណ្ណោះ ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ឆ្នាំនេះ។

ដោយឡែកប្រវត្ថិស្នេហ៍របស់ Mario និង Junji គឺចាប់ផ្ដើមនៅពេលអ្នកទាំងពីរចូលរួមកម្មវិធី Golden Temple showbiz កាលពីឆ្នាំ ២០១៤ ។ ពួកគេចាប់ចិត្តលើគ្នាតាំងពីពេលនោះមក និងបន្តទំនាក់ទំនងជាសង្សារ រហូតដល់បច្ចុប្បន្ន៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រោយរងការរិះគន់យ៉ាងចាស់ដៃ Mario បង្ហោះឃ្លិបសុំទោស Lisa ភ្លាមៗ
ចុចអាន៖ Aum ស្លៀកឈុតគេងយប់ដើរផ្សារ តែមហាជនផ្ទុះជជែកគ្នា ពេញបណ្ដាញសង្គមទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


