ជីវិតកម្សាន្ដ
Aum ស្លៀកឈុតគេងយប់ដើរផ្សារ តែមហាជនផ្ទុះជជែកគ្នា ពេញបណ្ដាញសង្គមទៅវិញ
តារាសម្ដែងជួរមុខ Aum ស្លៀកឈុតគេងយប់ដើរផ្សារធម្មតាសោះ ប៉ុន្តែបែរជាធ្វើឲ្យមហាជននាំគ្នាភ្ញាក់ផ្អើលពេញបណ្ដាញសង្គមអ៉ិនស្តាក្រាម។ ជាពិសេសអ្វីដែលកាន់តែចម្លែក និងមិនធ្លាប់មាន នេះជារូបដែលសាមញ្ញបំផុត ប៉ុន្តែមើលទៅពិតជាស្រស់ស្អាតខ្លាំងមិនធម្មតាឡើយ។



ទន្ទឹមនោះ រូបភាពនៃឈុតគេងយប់នេះដែរ អ្នកគាំទ្រជាច្រើនបាននាំគ្នាទស្សន៍ទាយថា តួស្រីរូបនេះអាចត្រលប់មកពីថតរឿងភាគថ្មី ដោយសារតែនាងមានខ្នើយជាប់នៅក។ ទោះបីជាគាត់មកក្នុងរូបរាងសាមញ្ញក៏ដោយ ប៉ុន្តែអាចនិយាយបានថា វាមើលទៅប្រណិត និងទៅថ្លៃជាងគេមិនខាន។ គាត់ជាមនុស្សស្រីសូម្បីតែពេលគេង ក៏នៅតែស្អាតបំផុត ក្នុងពិភពទាំងបី ហើយពិតជាស័ក្ដិសមជាកំពូលតារាដំបូងគេ នៃវិស័យសិល្បៈប្រទេសថៃ។

គួរបញ្ជាក់ថា Aum Patcharapa ពេលនេះកំពុងបោះជំហានទៅមុខទាំងរឿងដុំ និងរឿងភាគ ដែលសម្តែងជាមួយលោក Tik Jesadaporn និងលោក Khem Hassavee ហើយត្រូវបានគេរំពឹងថា ប្រាកជាផ្ទុះខ្លាំងមិនខាន ព្រោះតារាស្រីរូបនេះ ជាបុគ្គលដែលកម្រនឹងទទួលភាពយន្តសម្ដែងណាស់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ ៤ រូប ប្រជែងសម្រស់ឲ្យម៉ាកយីហោល្បី Versace
ចុចអាន៖មួយឈុតពី Dew Arisara មហាជនស្រឡាំងកាំង និងបើកភ្នែកធំៗមើលនាងជាងគេ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


