Connect with us

ជីវិតកម្សាន្ដ

Noey Chotika រំភើបខ្លាំងរហូតស្រែកពេញផ្ទះ បន្ទាប់ពីឃើញកាដូ ដែល Kimberly ឲ្យនាង

បានផុស

នៅ

តារាសម្ដែងស្រី Kimberly បានរៀបចំកាដូ Surprise ថ្ងៃខួបកំណើតឲ្យ Noey Chotika រហូតនាងរំភើបពេក ទៅជាខ្ទប់មុខស្រែកត្រេកអរ នឹងអំណោយនៅចំពោះមុខទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ឃ្លីបវីដេអូមួយ​ដែលតារាសម្ដែងស្រី Noey Chotika បានទទួលអំណោយនិងបើកមើល ភ្លាមៗ​នាង​ស្រាប់តែស្រែកផ្អើល​ពេញ​ផ្ទះ។ ព្រោះវាជារបស់ដែលនាង​ចង់បាន ប៉ុន្តែមិនទាន់មានឱកាសទិញជាកម្មសិទ្ធនូវឡើយ។ ខណៈ Kimberly ដឹងពីបេះដូង​របស់នាងថាចង់បាន ក៏ទិញជាកាដូថ្ងៃខួបឲ្យតែម្ដង។

ទន្ទឹមនោះ Noey Chotika បានបង្ហោះឃ្លីបនៅលើបណ្ដាញសង្គម Instagram អមជាមួយសារថា «​បែក​ផ្ទះហើយពេលនេះ! Unbox កាដូថ្ងៃកំណើតពី kimmy នាងនៅចាំថាខ្ញុំធ្លាប់ចង់បានពណ៌នេះកាលពីឆ្នាំមុន ហើយមួយឈុតនេះទើបចេញថ្មី ពណ៌ក៏ដូចចិត្ត ក្រៅពីកាដូ ក៏សប្បាយចិត្តដែលប្អូននៅចាំ ស្រលាញ់ណាស់ អរគុណប្អូនស្រីជាទីគោរព។”

ជាមួយគ្នានោះ ​អ្នកគាំទ្ររបស់តារាស្រីទាំងពីរបានចូលមក Comment ថាគួរឲ្យ​ស្រលាញ់​ នូវសកម្មភាព​របស់អ្នកទាំង​ពីរ។ ខណៈ Kimberly ក៏បានចូលមក Comment នៅ​ក្រោម​ឃ្លីប​នោះ​ថា “ខ្ញុំ​ស្រលាញ់​អ្នក​បំផុត”។

គួរ​រំលឹក​ដែរថា ​បន្ទាប់ពីរួមការងារជាមួយគ្នា តារាស្រីដ៏ស្រស់ស្អាត Noey Chotika និង​តារា​សម្ដែង​ស្រីវ័យក្មេង Kimberly បាន​ក្លាយ​ជា​បងប្អូន​បង្កើត​ក្នុង​វិស័យសិល្បៈ​ ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធនឹងគ្នា។ អ្នក​ទាំងពីរ​តែង​បង្ហាញ​វត្តមាន​ជាមួយគ្នា​ញឹកញាប់ ​ក្នុងកម្មវិធីធំៗផងដែរ៕

ប្រែសម្រួល៖​ សាង ​ស្រីល័ក្ខ

ចុចអាន៖តួស្រីក្នុងរឿង “បុព្វេសន្និវាស” Prang សង្ស័យបែកគ្នា ក្រោយឃើញមិត្តប្រុសបង្ហោះសារចម្លែក

ចុចអាន៖Bella ស្រែកទាំងភ្ញាក់ផ្អើល បន្ទាប់ពីម្ដាយឲ្យអំណោយ ដែលនាងចង់បានជាយូរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម