ជីវិតកម្សាន្ដ
Bella ស្រែកទាំងភ្ញាក់ផ្អើល បន្ទាប់ពីម្ដាយឲ្យអំណោយ ដែលនាងចង់បានជាយូរ
វីដេអូពីតារាសម្ដែងស្រី Bella Ranee ស្រែកទាំងភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីម្ដាយរបស់នាងបានប្រគល់អំណោយជាកាបូបប្រណិត ដែលនាងចង់បានជាយូរ នៅថ្ងៃទិវាបុណ្យម្ដាយ ។
ក្នុងវីដេអូនោះ Bella បានសម្ដែងទឹកមុខភ្ញាក់ផ្អើលខ្លាំង ជាមួយនឹងអំណោយដែលម្ដាយនាងប្រគល់ឲ្យសឹងមិននឹកស្មានថាគាត់បែរជាឲ្យនាងក្នុងថ្ងៃនេះទៅវិញ ។ មួយសន្ទុះក្រោយមក នាងស្រាប់តែស្រែកខ្លាំងៗ នៅក្នុងផ្ទះទាំងភ្ញាក់ផ្អើលក្រោយបានឃើញកាបូបប្រណីតដែលនាងចង់បានបំផុត។
តារាសម្ដែងស្រីប្រចាំប៉ុស្តិ៍លេខ ៣ ថៃរូបនេះ ក៏បាននិយាយក្នុងឃ្លីបដោយអារម្មណ៍រំភើបរីករាយថា “ខ្ញុំទើបតែបានកាបូបថ្ងៃបុណ្យម្ដាយ ពីអ្នកម្ដាយរបស់ខ្ញុំ។ ខ្ញុំនឹងមិនក្លាយជាកូនក្មេងទេឥឡូវនេះ។ ខ្ញុំស្ទើរតែមិនមែនជាកូនទៀតទេ។ ដែលស្ទើរតែដូចម្ដាយទៅវិញ។”
តាមការពិត មែនទែនទៅ ក្នុងថ្ងៃទិវាបុណ្យអ្នកម្ដាយក្នុងប្រទេសថៃ គេតែងនិយមទិញកាដូជូនអ្នកម្ដាយរៀងៗខ្លួន។ ដោយឡែក សម្រាប់តារាសម្ដែង Bella បែរទទួលបានកាដូជាកាបូបដែលនាងចង់បានជាយូរ ខណៈនាងមិនទាន់មានអំណោយជូនគាត់វិញសោះ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Weir បង្ហោះរូបភាពអបអរមួយសន្លឹក ក្រោយភរិយាប្រកាសថាមានផ្ទៃពោះ
ចុចអាន៖ដើរម៉ូដមួយឈុតនេះ Pancake ត្រូវអ្នកគាំទ្រសរសើរថាស្អាតខ្លាំង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
នយោបាយ៥ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ