ជីវិតកម្សាន្ដ
អ្នកដឹកនាំផលិត MV ថ្មីរបស់ Girls’ Generation សុំទោសចំពោះការរចនាឡូហ្គោតាមគេ
អ្នកដឹកនាំផលិតវីដេអូ MV សម្រាប់បទចម្រៀងថ្មី “Forever 1” របស់ក្រុម Girls’ Generation បានទទួលស្គាល់ និងសុំទោសចំពោះការលួចចម្លងតាមរូបឡូហ្គោពីឧទ្យាន Tokyo Disney Sea ។

ការចោទប្រកាន់នេះទើបតែកើតឡើងនាពេលថ្មីៗនេះប៉ុណ្ណោះ បន្ទាប់ពីការចេញផ្សាយវីដេអូចម្រៀងមួយបទដើម្បីអបអរសាទរខួបលើកទី ១៥ ឆ្នាំរបស់ក្រុម Girls’ Generation ខណៈអ្នកប្រើប្រាស់អ៊ីនធឺណិតជនជាតិជប៉ុនមួយចំនួនក៏បានលើកឡើង និងសង្ស័យនៃការលួចចម្លងឡូហ្គោនេះផងដែរ ដោយនិយាយថា រូបភាពឡូហ្គូដែលបង្ហាញខួបលើកទី ១៥ របស់ក្រុម Girls’ Generation នៅក្នុងវីដេអូចម្រៀង “Forever 1” ស្រដៀងទៅនឹងរូបភាពឡូហ្គោរបស់ឧទ្យាន Tokyo Disney Sea នៅពេលដែលសួនកម្សាន្តមួយនេះប្រារព្ធខួបលើកទី ១៥ របស់ខ្លួន ។
ស្របពេលដែលការចោទប្រកាន់នេះកំពុងកើនឡើង អ្នកដឹកនាំផលិតវីដេអូចម្រៀងអ្នកស្រី Shin Hee-won ក៏បានសារភាពដែរថាពិតជាបានចម្លងការរចនាម៉ូដឡូហ្គោពីឧទ្យាន Tokyo Disney Sea ហើយក៏បានចេញមុខសុំទោសផងដែរ ។

អ្នកស្រីបានសរសេរនៅលើ Instagram ថា “ខ្ញុំសុំទោសសម្រាប់ការរចនាឡូហ្គោមួយនេះដោយគ្មានការអនុញ្ញាត ។ ខ្ញុំជាទទួលខុសត្រូវបន្ទុកលើដំណើរការផលិតវីដេអូចម្រៀងទាំងមូល ជាពិសេសការរចនាឡូហ្គោគម្រប់ខួប ១៥ ឆ្នាំ ដើម្បីអបអរសាទរ និងបង្ហាញនៅក្នុងវីដេអូចម្រៀងនេះ” ។
អ្នកស្រីបានបន្ថែមទៀតថា “ការរចនារូបឡូហ្គូនេះគឺជារបស់ឧទ្យាន Tokyo Disney Sea នៅពេលប្រារព្ធខួបលើកទី ១៥ ។ ខ្ញុំសុំទោសចំពោះសមាជិក Girls’ Generation និងផលិតកម្ម SM Entertainment ដែលពួកយើងបង្កបញ្ហា និងអ្នកគាំទ្រដែលចូលចិត្តវីដេអូចម្រៀងមួយនេះ” ។

គូរបញ្ជាក់ថា អ្នកស្រី Shin ធ្លាប់មានស្នាដៃដឹកនាំផលិតវីដេអូបទចម្រៀងជាច្រើន ក្នុងនោះមានដូចជា “Lucky One របស់ EXO”, “View” របស់ SHINee, “BABE” របស់ HyunA, “The Closer” របស់ Red Velvet, “Russian Roulette” របស់ Seventeen, “Pretty “U” និង NCT DREAM របស់ My First and Last ជាដើម” ៕
ប្រែសម្រួលដោយ ៖ នាងតូច
ចុចអាន ៖ Girls’ Generation លុបចោលការសម្តែងទាំងអស់ ក្រោយសមាជិកក្នុងក្រុមឆ្លងកូវីដ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


