ជីវិតកម្សាន្ដ
តារាចម្រៀង Original ចេន ផ្តល់ដំបូន្មាន៥ចំណុចដល់ម្ចាស់ពាន
ជាមួយគ្នានៃការចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់ម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤កំលោះតូច លីម តិចម៉េង តារាចម្រៀង Original លោក ចេន ដែលជារៀមច្បងផងនោះ បានផ្តល់ដំបូន្មាន៥ចំណុចដល់ម្ចាស់ពាន ។

តារាចម្រៀង ចេន បានលើកឡើងថា បងអបអរសាទរប្អូន តិច ម៉េង ដោយក្តីស្រឡាញ់ និងការខិតខំតស៊ូជីវិតរហូតដល់ពេលនេះ តិចម៉េង អាចធ្វើបានសប្បាយឱ្យអស់ពីចិត្តរយៈពេលខ្លីបានហើយប្អូនប្រុស ហើយឆាប់ត្រឡប់មករៀបចំខ្លួនឱ្យបានល្អព្រោះនេះវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ផ្លូវនៅវែងឆ្ងាយណាស់លើកទី១ដែលបងនិយាយព្រោះបងស្រឡាញ់ការតស៊ូប្អូន ។
រៀមច្បងសិល្ប:លោក ចេន បានបន្តថា បងចង់ឱ្យប្អូនជោគជ័យយូរៗល្បីឈ្មោះមានអ្នកស្រឡាញ់គាំទ្រជារៀងរហូតដើម្បីជាធនធានសម្រាប់ប្អូនៗជំនាន់ក្រោយ។ ក្នុងនោះ ចេន ក៏បានដាស់តឿន លីម តិចម៉េង នូវ៥ចំណុចបើចង់ល្បីយូរអង្វែង។

១ .ព្យាយាមចេញបទនិពន្ធថ្មីរបស់ខ្លួនឯងជារៀងរហូត ដោយមិនច្រៀងបទចម្លងពីបរទេស។ ២.ចិត្តធ្ងន់អំណត់ មិនតបត មានតែក្តីស្រឡាញ់សម្រាប់អ្នកគាំទ្រ។ ៣.សុជីវធម៌ សីលធម៌ គោរពចាស់ទុំ។ ៤.គ្មានអំនួត គ្មានការច្រណែន មានតែអបអសាទរមិត្តរួមអាជីព និង៥.សំខាន់បំផុតថ្ងៃក្រោយ តិចម៉េង ទៅដល់លំដាប់ណាក៏ដោយសូមកុំបោះបង់អាជីពច្រៀងឱ្យសោះ ព្រោះថ្ងៃដែលយើងគ្មានអ្នកត្រូវការខ្លួនទេ មានតែវាប៉ុណ្ណោះដែលនៅជាមួយយើង។

សូមបញ្ជាក់ថា កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤កាលពីយប់ថ្ងៃទី២៨ខែសីហាឆ្នាំ២០២២ បានរកឃើញម្ចាស់ជ័យលាភីដែលឈ្នះពាន់រង្វាន់ គឺបានទៅលើកំលោះតូច លីម តិចម៉េង មកពីដែនដីខេត្តកំពង់ចាម៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


