ជីវិតកម្សាន្ដ
តារាសម្តែង Yoo Joo-eun ធ្វើអត្តឃាត ក្នុងវ័យ ២៧ឆ្នាំ បន្សល់ទុកសំណេរមួយច្បាប់
តារាសម្តែងកូរ៉េខាងត្បូង Yoo Joo-eun បានស្លាប់ដោយការធ្វើអត្តឃាត ក្នុងវ័យ ២៧ឆ្នាំ ដោយមិនដឹងមូលហេតុច្បាស់លាស់។ នេះបើតាមខ្លឹមសារបង្ហោះនៅលើគណនី Instagram របស់បងប្រុសរបស់នាង កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។

គាត់បានសរសេរថា “នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ Joo-eun បានចាកចេញពីពិភពលោកនេះ ហើយនាងកំពុងទៅកាន់កន្លែងដ៏ស្ងប់សុខ។ ប្រសិនបើអ្នកមានពេលទំនេរ សូមមកលា Joo-eun ផង” ។
ក្រោយពេល Yoo Joo-eun ធ្វើអត្តឃាត ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានបើកកកាយកំណត់ហេតុរបស់នាង ដែលនាងបន្សល់ទុកមុនពេលស្លាប់ ដែលអត្ថន័យនៅក្នុងនោះ ភាគច្រើនជាសំណេរទុក្ខសោក និងពាក្យបំបាក់ទឹកចិត្ត ដែលនាងទទួលបានអាជីពសម្ដែង។

នាងបានសរសេរថា «ខ្ញុំសុំទោសដែលចាកចេញមុន ជាពិសេសម៉ាក់ ប៉ា លោកយាយ និងបងប្រុស»។ នៅក្នុងខ្លឹមសារសំណេរនាងបានបន្ថែមថា អាជីពសម្ដែងគឺជាព្រះពរ ប៉ុន្តែវាក៏ជាបណ្ដាសារដែរ។
គេបានរកឃើញទៀតថា Joo-eun រងសម្ពាធខ្លាំងពីអាជីពសិល្បៈរបស់នាង ហើយនាងមានបំណងសម្លាប់ខ្លួនជាយូរមកហើយ។ នាងបានផ្ដែផ្ដាំអ្នកស្គាល់នាង កុំឱ្យយំពេលគ្មាននាង ហើយនាងក៏បានអរគុណចំពោះក្រុមគ្រួសារ មិត្តភក្តិ និងគាំទ្ររបស់នាងផងដែរ។ មកទល់នឹងពេលនេះ ពុំមាននរណាអាចបញ្ជាក់បានទេថា Joo-eun ធ្វើអត្តឃាតដោយសារអ្វីឱ្យប្រាកដ ប៉ុន្តែតាមរយៈសំណេរដែលបានបន្សល់ទុក ប្រិយមិត្តអាចស្មានដឹងខ្លះៗមិនខាន។

គួរបញ្ជាក់ថា Joo-eun បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿង K-drama ក្នុងខ្សែភាពយន្ត Big Forest ឆ្នាំ២០១៨ ហើយត្រូវបានទស្សនិកជនស្គាល់កាន់តែច្រើន និងចាត់ទុកជាតារាស្រករក្រោយដ៏ឆ្នើមម្នាក់ក្រោយសម្ដែងនៅក្នុងរឿង Joseon Survival Period ឆ្នាំ២០១៩ ជាមួយនឹង Kang Ji-hwan, Kyung Soo-jin និង Song Won-seok ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ព្រោះហេតុផលស្រដៀងគ្នានេះ តារាកូរ៉េ ៥រូប សម្រេចធ្វើអត្តឃាត បន្សល់តែការសោកស្ដាយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


