ជីវិតកម្សាន្ដ
តារាកំប្លែង ស្រីអ៊ិត ចេញមកនិយាយចំៗ ពីរឿងស្នេហា
តារាកំប្លែងអ្នកនាង សេន ចិន្ដា ហៅ ស្រីអ៊ិត បច្ចុប្បន្នត្រូវបានអ្នកគាំទ្រមើលឃើញថា សម្រាប់ទីផ្សារគាំទ្រក្នុងអាជីពសិល្បៈនៅតែមានសំទុះមិនចុះថមថយ ខណៈអ្នកនាង ស្រីអ៊ិត សព្វថ្ងៃក្តាប់បានឱកាសសម្តែង និងថតឱ្យសម្អាងការជា បន្តបន្ទាប់។

ទន្ទឹមពេលជាមួយគ្នាដែលប្រជាប្រិយភាព និងការគាំទ្រនៅតែរក្សាបាន និងមានសំទុះខ្លាំងនេះ អ្នកនាង ស្រីអ៊ិត ថ្វីដ្បិតតែមានវ័យកាន់តែជ្រេបន្តិចហើយ តែអ្វីដែលកត់សម្គាល់គឺនាងត្រូវបានមហាជនកោតសរសើរនូវរូបសម្រស់របស់នាងនៅរក្សាបានភាពស្រស់ស្អាត ហើយនៅតែក្មេងជាងវ័យដដែល។ ខណៈកូនស្រីរបស់នាង ស្រីអ៊ិត ពេញវ័យ ពេញរូបពេញរាង ស្រស់ស្អាតទៀតផង។

បើចាប់អារម្មណ៍រឿងរ៉ាវជីវិតស្នេហាឯកជនផ្ទាល់ខ្លួន កន្លងមកតារាកំប្លែងអ្នកនាង ស្រីអ៊ិត ពុំដែលនិយាយ ឬបង្ហើបឱ្យអ្នកគាំទ្របានដឹងឡើយ។ ប៉ុន្តែពេលនេះ ស្រីអ៊ិត បានចេញមកនិយាយចំៗជុំវិញការសាងសុភមង្គលស្នេហាឱ្យមហាជនបា នដឹងជាសាធារណៈ។ យោងតាមការលើកឡើងរបស់អ្នកនាង ស្រីអ៊ិត បាននិយាយថា៖ “និយាយទៅខ្ញុំស្អាតដែរ មានមុខមាត់ដែរ តែបើមានអ្នកស្រឡាញ់ខ្ញុំខ្លាំង ហើយខ្ញុំក៏ស្រឡាញ់គេវិញខ្លាំងដូចគ្នា”។

ស្រីអ៊ិត បញ្ជាក់ទៀតថា៖ “តែបើថ្ងៃណាមួយគេលួចក្បត់ ឬមានថ្មីចោលខ្ញុំ មានន័យថា ខ្ញុំមានចំណុចល្អមិនគ្រប់គ្រាន់នឹងខ្វះខាតហើយ ទើបគេក្បត់ និងចោលខ្ញុំ (មិនមែនមកពីគេជាប្រុសសាវ៉ាទេ)។

គួរបញ្ជាក់ថា តារាកំប្លែងអ្នកនាង ស្រីអ៊ិត បានចូលប្រឡូកក្នុងវិស័យសិល្បៈមានរយៈពេលយូរឆ្នាំហើយ ស្របពេលដែលប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះនៅតែរក្សាបានការគាំទ្រច្រើនពីមហាជន៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


