ជីវិតកម្សាន្ដ
តារាកូរ៉េ ៧រូប កើតមកជាកូនអភិជន មានទ្រព្យស្ដុកស្ដម្ភលំដាប់ប្រទេស
តារាប្រុសស្រីក្នុងវិស័យ Kpop ចំនួន ៧រូប មានសំណាងកើតមកជាកូនអ្នកមានទ្រព្យស្តុកស្ដម្ភតាំងពីកំណើត ដែលនេះធ្វើឱ្យជីវិតពួកគេរស់នៅក្នុងភាពប្រណីតខ្លាំង គួរឱ្យច្រណែន។ តារាទាំង ៧រូបនោះគឺ៖
Siwon សមាជិក Super Junior

តារាប្រុស Siwon មិនធ្លាប់អួតពីប្រវត្តិគ្រួសាររបស់ខ្លួនឡើយ ប៉ុន្តែគេបានដឹងថា តារា Kpop រូបនេះ គឺជាអ្នកស្នងមរតកពីហាងទំនិញដ៏ធំមួយនៅក្នុងប្រទេសកូរ៉េ។
Jennie សមាជិក BLACKPINK

Jennie ជាកូនស្រីរបស់លោកនាយកមន្ទីរពេទ្យធំមួយ ហើយម្តាយរបស់នាងគឺជាម្ចាស់ភាគហ៊ុនដ៏សំខាន់នៃក្រុមហ៊ុនកម្សាន្តដ៏ពេញនិយមនៅក្នុងប្រទេស។
Tzuyu សមាជិក TWICE

សមាជិកក្មេងជាងគេនៃក្រុម TWICE រូបនេះធំធាត់ឡើងនៅក្នុងគ្រួសារអ្នកជំនួញដ៏ល្បីល្បាញនៅកោះតៃវ៉ាន់។
Nickhun សមាជិក 2PM

Nichkhun រស់នៅក្នុងវណ្ណៈអភិជនតាំងពីកើតមកម្ល៉េះ។ គ្រួសាររបស់ Nichkhun មានផ្ទះនៅប្រទេសថៃ ប៉ុន្តែលោកកើតនៅសហរដ្ឋអាមេរិក និងបានចូលរៀននៅក្នុងប្រទេសនូវែលសេឡង់។ សមាជិក 2PM រូបនេះមានម្ដាយជានាយកប្រតិបត្តិក្រុមហ៊ុនឱសថដ៏ធំលំដាប់ប្រទេស។
Sooyoung សមាជិក SNSD

ខុសពីតារាជាច្រើនដែលមានអតីតកាលកម្សត់ៗ Sooyoung រស់នៅយ៉ាងប្រណីតតាំងពីកុមារភាព ដោយសារតែគ្រួសាររបស់នាងជោគជ័យក្នុងវិស័យជំនួញ។ ជីតារបស់តារាស្រីរូបនេះជានាយកប្រតិបត្តិនៃក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញមួយនៅកូរ៉េ។ ចំណែកឪពុកម្តាយរបស់តារាសមាជិក Girls’ Generation រូបនេះ មានអចលនទ្រព្យដ៏មហាសាល។
Mark សមាជិក GOT7

ឪពុករបស់ Mark ជាអ្នកជំនួញម្នាក់ បើទោះបីជាពេលនេះគាត់ចូលនិវត្តន៍ក៏ដោយ ក៏គាត់នៅតែជាម្ចាស់អចលនទ្រព្យជាច្រើននៅក្នុងទីក្រុង Los Angeles ។
Umji សមាជិក VIVIZ

ចំពោះ Umji វិញ នាងជាកូនស្រីរបស់កំពូលគ្រូពេទ្យវះកាត់ដ៏ល្បីរបស់កូរ៉េ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិនធ្លាប់ដឹងសោះ ក្រៅពីច្រៀង តារាកូរ៉េ ៥រូបនេះ ជា CEO ក្រុមហ៊ុនកម្សាន្តផ្ទាល់ខ្លួនទៀត
ចុចអាន៖ MV បទចម្រៀងថ្មីរបស់ BLACKPINK រងការចោទប្រកាន់ថា លួចចម្លងរបស់គេ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


