ជីវិតកម្សាន្ដ
មិនធ្លាប់ដឹងសោះ ក្រៅពីច្រៀង តារាកូរ៉េ ៥រូបនេះ ជា CEO ក្រុមហ៊ុនកម្សាន្តផ្ទាល់ខ្លួនទៀត
ខាងក្រោមនេះជាតារាស្រីកូរ៉េ ៥រូប ដែលបានក្លាយជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួនយ៉ាងជោគជ័យ ខណៈអាជីពជាអ្នកចម្រៀងរបស់ពួកនាងនៅតែបន្តរហូតដល់បច្ចុប្បន្ន។
១. Hyolyn

បន្ទាប់ពីក្រុម SISTAR របស់Hyolyn ត្រូវរំសាយនៅឆ្នាំ ២០១៧ នាងបានចាប់ផ្តើមបង្កើតក្រុមហ៊ុនកម្សាន្តផ្ទាល់ខ្លួនឈ្មោះ Brid3 Entertainment ។ ត្បិតថាចាប់ផ្កើមអាជីវកម្មផ្ទាល់ខ្លួនក្នុងនាមជា CEO ពិតមែន ប៉ុន្តែតារាស្រីរូបនេះនៅតែបន្តអាជីពច្រៀង និងសម្តែងដដែល ។
២. CL

អតីតសមាជិកក្រុម 2NE1 រូបនេះជាតារាស្រីពហុជំនាញទាំងរាំ ច្រៀង និងរ៉េបដ៏ពូកែ។ ក្រោយរំសាយក្រុមប៉ុន្មានឆ្នាំ នាកំលុងនៅឆ្នាំ ២០២០ CL បានចាប់ផ្តើមភ្នាក់ងារផ្ទាល់ខ្លួនគឺ Very Cherry ខណៈសព្វថ្ងៃនាងទទួលបានប្រជាប្រិយកាន់តែខ្លាំងផងដែរពីវិស័យចម្រៀង។
៣. Minzy

បន្ទាប់ពីក្រុម 2NE1 បំបែកគ្នា Minzy បានចាប់ផ្តើមក្រុមហ៊ុនពហុកម្សាន្តគឺ MZ Entertainment នាឆ្នាំ ២០២០។ ក្រុមហ៊ុននេះជាក្រុមហ៊ុនធ្វើការជ្រើសរើសនិងបណ្តុះបណ្តាលសិល្បករជំនាន់ក្រោយ ដោយទទួលការបង្វឹកពី Minzy ផ្ទាល់តែម្ដង។
៤. Yubin

Yubin ជាសមាជិកក្រុមចម្រៀងនារី Wonder Girl ដែលត្រូវបានរំសាយ។ ក្រោយនាងចាកចេញពីផលិតកម្ម JYP Entertainment តារាស្រីរូបនេះបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះ rrr Entertainment នៅក្នុងឆ្នាំ ២០២០។
៥. Kim Sohye

Sohye បានបង្ហាញខ្លួនដំបូងក្នុងក្រុម I.O.I ដែលជាក្រុមចម្រៀងនារីបណ្តោះអាសន្ន បង្កើតឡើងតាមរយៈកម្មវិធីទូរទស្សន៍ Produce 101។ បន្ទាប់ពីក្រុមនេះត្រូវបានរំសាយនៅឆ្នាំ ២០១៧ នាងកសាងក្រុមហ៊ុនផ្ទាល់ខ្លួនយ៉ាងជោគជ័យគឺ S&P Entertainment (Shark & Penguin Entertainment) ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តាមពិតក្រុម BLACKPINK ដំបូងបំផុត មិនមែនមានសមាជិកតែ ៤នាក់ទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


