ជីវិតកម្សាន្ដ
គូស្នេហ៍សិល្បៈ ៦ គូ ប្រកាសបែកបាក់គ្នានៅក្នុងឆ្នាំ២០២២
ឆ្នាំ២០២២ ឃើញថា តារាសិល្បៈជាច្រើនគូបានប្រកាសចែកផ្លូវគ្នាជាសាធារណៈ ទោះបីគូស្នេហ៍ខ្លះបង្ហាញក្តីស្រលាញ់រហូតចាប់ដៃគ្នាចូលរោងអាពាហ៍ពិពាហ៍ដឹងឮពីញាតិមិត្តជិតឆ្ងាយ និងមានកូនជាចំណងស្នេហ៍ក៏ដោយ។
១.នាយចឺម និងអ្នកនាងសេង សុខីម

ទំនាក់ទំនងស្នេហារវាងតារាចម្រៀងប្រុសនាយចឺម និងតារាសម្ដែងពន្លកថ្មីអ្នកនាងសេង សុខីម បានឈានដល់ផ្លូវបំបែក។ ការប្រកាសបែកពីនាយចឺម អ្នកមេម៉ាយកូនមួយរូបនេះបានប្រកាសថា ដោយសារមានពាក់ព័ន្ធជនទី ៣។

២. អ្នកនាងពេជ្រ សូលីកា និងស្វាមី

តារាចម្រៀងស្រីដែលមានទឹកដមផ្អែមស្រទន់ អ្នកនាង ពេជ្រ សូលីកា បានប្រកាសចែកផ្លូវគ្នាជាមួយស្វាមី ដោយបន្សល់ទុកកូនមួយជាចំណងដៃ។ ទោះបីសម្រេចចិត្តចែកផ្លូវគ្នា ពួកគេទាំងពីរនៅតែបន្តរាប់អានគ្នា និងធ្វើជាអាណាព្យាបាលទទួលខុសត្រូវចំពោះកូនប្រុសដូចដើម។

៣.តារាកំប្លែងនាងខ្ញុង និងនាយកៃដរ

ធ្លាប់តែមហាជនបានដឹងអំពីស្នេហាតារាកំប្លែងនាងខ្ញុង និងនាយកៃដរ ដែលមើលទៅហាក់មានសុភមង្គលជាមួយគ្នា ស្រាប់តែនាង ខ្ញុង ប្រកាសនៅលើហ្វេសប៊ុកចែកផ្លូវគ្នានឹងស្វាមី នាយ កៃដរ ក្រោមហេតុផលអាក់អន់ស្រពន់ចិត្តជាមួយគ្នា។
តារាកំប្លែងស្រីរូបនេះអះអាងថា “គ្មានអ្នកណាចង់បែកបាក់គ្រួសារនោះទេ។ ជីវិតមនុស្សម្នាក់ៗ គ្រួសារនីមួយៗមិនដូចគ្នាទេ បើមិនទាន់ធ្លាក់លើគ្រួសារអ្នកសូមកុំសើចខ្ញុំ”។

៤.តារាសម្ដែងស្រីអ្នកនាង លី ម៉ារីណា និងស្វាមី

កាលពីយប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ តារាសម្ដែងស្រី អ្នកនាង លី ម៉ារីណា បានប្រកាសអ្នកនាង និង ស្វាមីឈ្មោះ សាត ចាន់ថន បានបញ្ចប់ឈ្មោះជាប្តីប្រពន្ធគ្នា ក្រោយចំណាយពេលរស់នៅជាមួយគ្នាអស់រយៈពេលជាង ១០ ឆ្នាំ។
ប្រកាសចែកផ្លូវពីស្វាមី តារាសម្ដែងស្រី លី ម៉ារីណា បានប្រាប់ពីមូលហេតុមកពីរស់នៅមិនចុះសម្រុងនឹងគ្នា។ អ្នកនាងក៏បានបញ្ជាក់ថា អ្នកនាងបែកគ្នាដោយសន្តិវិធី និងនៅតែរាប់អានគ្នាជាមួយអតីតស្វាមីដដែល។

៥.តារាចម្រៀងពេជ្រ សោភា និងឆឹម កក្កដា

ទំនាក់ទំនងស្នេហារវាងតារាសម្តែងប្រុសលោក ឆឹម សក្កដា ជាមួយតារាចម្រៀងស្រី ពេជ្រ សោភា បានដើរដល់ផ្លូវបំបែក។ អ្នកគាំទ្រមានការសោកស្ដាយបំផុតពោះអនុស្សាវរីយ៍ជាច្រើនឆ្នាំរបស់អ្នកទាំងពីរ។
លោក ឆឹម សក្កដា បាននិយាយថា ទោះបីបែកគ្នា មិនអាចជាគូស្នេហ៍ ជាមិត្តក៏ល្អដែរ។

៦.តារាសម្ដែង ផេក ខេក

ទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមរយៈពេល៦ឆ្នាំ របស់ផេន ខេក និងស្វាមីក្រោយពេលដឹកដៃគ្នាចូលរោងការមិនដល់កន្លះខែផង ស្រាប់តែបានប្រកាសចែកផ្លូវគ្នាជាសាធារណៈកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ ដោយបានបង្ហើបថាការបែកបាក់នេះក្រោយមានវត្តមានជនទី៣៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


