ជីវិតកម្សាន្ដ
តារាភាពយន្តជើងចាស់ យស បូវណ្ណៈ ស្នើកូនខ្មែរចូលរួមថែរក្សាតម្លៃសិល្បៈវប្បធម៌ជាតិ
អតីតតារាភាពយន្តជើងចាស់ល្បីឈ្មោះ លោក យស បូវណ្ណៈ បានចេញមុខស្នើដល់កូនខ្មែរជួយពិចារណា និងចូលរួមថែរក្សា ការពារ អភិរក្សទាំងអស់គ្នា និងជួយលើកតម្លៃសិល្បៈវប្បធម៌ជាតិខ្មែរ ខណៈបច្ចុប្បន្នគេសង្កតឃើញថា សិល្បៈបុរាណខ្មែរហាក់នៅមានគម្លាតឆ្ងាយខ្លាំងពីសិល្បៈសម័យ។

លោក យស បូវណ្ណៈ បានបង្ហោះខ្លឹមសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន នេះជាពាក្យពេជ្រដូនតាខ្មែរយើងផ្ដែផ្ដាំ ខ្ញុំបាទ យស បូវណ្ណៈ ជាទីប្រឹក្សារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមួយរូប ទទួលបន្ទុកក្រៅប្រទេសក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក សូមកូន ខ្មែរជួយពិចារណា និងចូលរួមថែរក្សា ការពារ អភិរក្សទាំងអស់គ្នា និងជួយលើកតម្លៃ សិល្បៈ វប្បធម៌ជាតិខ្មែរយើងផង កុំតថ្លៃអី្វ»។
លោក យស បូវណ្ណ: បញ្ជាក់ថា ថ្វីត្បិតសម្ដែងត្រឹម៣ ០នាទីឬ១០នាទីក្តីតែត្រូវរៀបចំខ្លួន និងសំលៀកបំពាក់អស់ រយៈពេលពេញមួយថ្ងៃដើម្បីគ្រងគ្រឿង និងមកុដដ៏ធ្ងន់នេះខ្ញុំបាទ យស បូវណ្ណៈ បម្រើលើវិស័យសិល្បៈ វប្បធម៌ខ្មែរ តាំងពីឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្នកាលនេះរួមទាំងវិស័យភាពយន្តខ្មែរយើងផងដែរហើយក៏បន្តបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ខ្មែរដល់កូនៗខ្ញុំទាំង ៣ នាក់ ក្លាយជានាដការិនី និងឧត្តមភរិយាខ្ញុំ និងកូនខ្មែរយើងនៅឯនាយសមុទ្រក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ។

លោក យស បូវណ្ណៈ បានបន្ថែមថា គោលបំណងដើម្បីចូលរួមបម្រើក្នុងសង្គម និងបង្ហាញអំពីអត្តសញ្ញាណខ្មែរ យើងពិតប្រាកដដល់ជនបរទេសឲ្យគេបានស្គាល់យល់គោរពស្រឡាញ់នូវលើខឿនសិល្បៈវប្បធម៌ខ្មែរដែលសម្បូរបែបរបស់ដូនតាខ្មែរដែលលោកបានបន្សល់ទុកមកឲ្យយើងកូនខ្មែរគ្រប់ៗគ្នា។ សូមអរព្រះគុណ និងសូមអរគុណដោយក្តីគោរពរាប់អាន និងថ្លៃថ្នូរ។

គេចាំបានថាលោក យស បូវណ្ណៈ ក៏ធ្លាប់បញ្ជាក់កន្លងមកដែរថា ដើម្បីផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិខ្មែរយើងទោះជាហត់នឿយពីការងារស្នូលយ៉ាងណាក៏ដោយក៏ក្រុមគ្រួសារលោកស៊ូខំប្រឹងបង្ហាញឲ្យបរទេសបានស្គាល់អំពីអត្តសញ្ញាណសិល្បៈវប្បធម៌ខ្មែរដ៏សម្បូរបែប របស់ខ្មែរយើងផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


