ជីវិតកម្សាន្ដ
ក្រោយផ្ទុះការរិះគន់! ក្រុមតន្រ្តី កុសល់ ប្រម៉ូតតន្រ្តី ធ្វើកិច្ចសន្យាបញ្ឈប់ការប្រើពាក្យពេចន៍អសីលធម៌
ថ្មីៗនេះ បន្ទាប់ពីមានការចែករំលែកនូវឃ្លីបវីដេអូចម្រៀងខ្លីមួយ ច្រៀងដោយអ្នកចម្រៀងស្រីអកកាដង់ម្នាក់លើកយកបទ មរតកដើមមកបកស្រាយកែកាឡៃខ្លឹមសារបញ្ចូលពាក្យពេចន៍ស្មោកគ្រោក និងអាសអាភាសនោះ គឺមានមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមបានផ្ទុះការរិះគន់យ៉ាងចាស់ដៃ។

យ៉ាងណាក្រោយ មានប្រតិកម្មរិះគន់ពីសំណាក់ទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គម ភ្លាមៗនោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម ក៏បានមានវិធានការកោះហៅក្រុមតន្ត្រីកុសល់ប្រម៉ូតន្រ្តី មកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ពាក្យពេចន៍អសីលធម៌ដែលប៉ះពាល់ប្រពៃណី វប្បធម៌ និងសីលធម៌សង្គម។
នៅក្នុងកិច្ចសន្យាលោក កាយ កុសល់ ដែលជាម្ចាស់ផេក «កុសល់ប្រម៉ូតន្រ្តី» បានបញ្ជាក់ថា សូមធ្វើការសន្យាថានឹងឈប់ផុសមាតិការ និងរូបភាព ឬវីដេអូ និងចម្រៀងដែលមានប៉ារ៉ូលអសុរសដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិខ្មែរដ៏ផូរផង់ ក៏ដូចជាកាយវិការណាមួយដែលមិនសមរម្យនៅក្នុងបណ្តាញសង្គម, Facebook, Youtube ,TikTokជាដើម។

ប្រភពដដែលបានបន្ថែមថា «ប្រសិនខ្ញុំបានមិនគោរពតាមកិច្ចសន្យានេះទេ ខ្ញុំសូមទទួលខុសត្រូវមុខច្បាប់ជាធរមាន»។
សូមបញ្ជាក់ថា បទចម្រៀងមរតកដើមដែលអ្នកចម្រៀងលើកយកមកច្រៀងមានចំណងជើងថា “ខ្ញុំយកប្តីក្មេង” ជាសំនៀងលោកស្រី ប៉ែន រ៉ន ។ ប៉ុន្តែរឿងដែលមហាជនប្រតិកម្មបង្ហាញការហួសចិត្តខ្លាំងនោះ គឺក្រោយឃើញអ្នកចម្រៀងស្រីតាមវង់តន្រ្តីអកកាដង់រូបនេះបែរជាយកទៅច្រៀងការឡៃច្នៃខុសបារ៉ូលដើមលក្ខណៈអាសអាភាសដោយប្រើពាក្យសម្តីអសុរសមិនសមរម្យជាស្រ្តីខ្មែរដែលថ្លៃថ្នូរទៅវិញ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


