ជីវិតកម្សាន្ដ
សាយ បំផុសឱ្យចូលរួមលើកស្ទួយសិល្បៈរបាំសហសម័យបង្កើតថ្មី”របាំខ្មែរជួយខ្មែរ”
តារាចម្រៀង Original Song លោក អ៊ួន បឋ ម ហៅ សាយ ត្រូវបានមហាជនអ្នកគាំទ្រចាត់ទុកថា លោកជាសិល្បករខ្មែរមួយរូប ដែលលេចធ្លោតាមរយ: កិច្ចការងារចូលរួមសង្គមពិសេសគឺការបង្កើតកម្មវិធីរត់ ដើម្បីប្រមូលថវិកាជួនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរជាដើម។

សកម្មភាពរបស់ សាយ តែងទទួលបានការគាំទ្រ និងសរសើរជាខ្លាំងពីមហាជនគ្រប់មជ្ឈដ្ឋានក្នុងការសង្គមក្នុងនោះ សាយ ក៏ត្រូវបានលើកឡើងថាលោកជាបុគ្គលគំរូបមួយរូបផងដែរ។កាន់តែចាប់អារម្មណ៍ថែមទៀតថ្មីៗនេះ សាយ បានបញ្ចេញស្នាដៃបទចម្រៀងថ្មីមានចំណងជើងថា”របាំខ្មែរជួយខ្មែរ”ដោយលោកចាត់ទុកថា ជារបាំសហសម័យដំឡើងថ្មី។
ជាមួយគ្នានេះ សាយ បានអំពាវនាវឲ្យចូលរួមគាំទ្រនិងលើកស្ទួយរបាំសហសម័យដំឡើងថ្មីកម្ពុជាផងដែរ ក្នុងនោះ សាយ លើកឡើងថា “សូមចូលរួមលើកស្ទួយ សិល្បៈរបាំសហសម័យបង្កើតថ្មីកម្ពុជាទាំងអស់គ្នា ” ។ លោក សាយ បញ្ជាក់ថា “របាំខ្មែរជួយខ្មែរ” គឺជារបាំសហសម័យដំឡើងថ្មី ដោយអ្នក គ្រូ ជុំវណ្ណ សូដាជីវី (អ្នកដំឡើងស្នាដៃរបាំនិងសិល្បករ)ដែលជាតួឯករាំនៅកណ្ដាល ហើយរបាំទាំងមូលចូលរួមរាំដោយសមា ជិកនៃក្រុមរបាំសហសម័យ SilverBelle។
លោក សាយ និយាយទៀតថា របាំមួយនេះមាននៅក្នុងវីដេអូចម្រៀងផ្លូវការបទ”ខ្មែរជួយខ្មែរ” ដើម្បីជាផ្នែកមួយនៃការអបអរសាទរខួបអនុស្សាវរីយ៍លើក ទី៧០ បុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលវីដេអូរបាំនេះ ផលិតដោយក្រុមការងារ RUN WITH SAI៕
អត្ថបទ៖ ចាន់រ៉ា

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


