Connect with us

ជីវិតកម្សាន្ដ

ខេមរៈ សិរីមន្ត ស្នើចែករំលែកព្រឹត្តិការណ៍ក្បួនដង្ហែព្រះបាទជ័យវរ្ម័នទី ៧ ខណៈប្រជាជនថៃមួយចំនួនព្រមទទួលស្គាល់

បានផុស

នៅ

កំពូលតារា​​ចម្រៀង​ឧកញ្ញា ខេមរៈ​ សិរីមន្ត បាន​សម្តែង​ក្តី​រំភើប​រីករាយ ក្រោយ​ឃើញ​ប្រជាជន​​របស់​ថៃ​មួយចំនួន​ទទួលស្គាល់​នូវប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា តាមរយៈ​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ​ព្រះបាទជ័យ វរ្ម័ន​ទី៧ នៅលើទឹក​ដីអង្គរ នៃប្រទេសកម្ពុជា។

តារា​ចម្រៀង ខេមរៈ​ សិរីមន្ត បាន​លើក​ឡើងថា​ ទីបំផុតប្រជាជន​ថៃមួយចំនួនគឺ​ព្រមទទួលស្គាល់ប្រវត្តិសាស្ត្រកម្ពុជាយើង​ហើយសូមជួយ​ស៊ែរម្នាក់​មួយបន្ទាប់​ពីព្រឹត្តិការណ៍​ក្បួន​ដង្ហែ​ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានផ្សាយ​ទូទាំង​ប្រទេស និងទៅកាន់ពិភពលោក។

លោក​បន្តទៀតថា​បន្ទាប់​ពីព្រឹត្តិការណ៍​ក្បួនដង្ហែ​ព្រះ​បាទជ័យវរ្ម័នទី៧ មកឃើញ​ថា​ វប្បធម៌- អរិយធម៌​ខ្មែរ យើង​កាន់តែ​ល្បី រន្ទឺ​ពាស​ពេញ​ពិភព​លោក ជាពិសេស​ប្រទេស​ជិតខាង​ដែល​តែង​ចិញ្ចឹម​ចិត្តលួច និង​ចង់​បានពេលនេះ​ប្រែមកទទួល​ស្គាល់​វប្បធម៌​ អរិយធម៌ និង​ប្រាសាទអង្គរវត្ត​របស់​ខ្មែរយើង​បណ្ដើរ​ៗ​ហើយ​បងប្អូន​ណាចេះភាសាថៃ​ជួយ​បកប្រែ​ឲ្យខ្មែរ​​យើង​បានស្ដាប់ទាំងអស់គ្នាផង។

ជាមួយគ្នានោះកំពូលតារាចម្រៀងលោកឧកញ៉ា ខេមរ: សិរីមន្ត ក៏បានបង្ហាញអារម្មណ៍រំភើបនិងមោទនភាពខ្លាំងដែលមានឱកាសចូលរួមនៅក្នុងមហាព្រឹត្តិការណ៍”អង្គរស្នាមញញឹមនៃកម្ពុជាលើកទី២”ដើម្បីផ្សព្វផ្សាយវប្បធម៌អរិយធម៌ខ្មែរទៅកាន់ពិភពលោកផងដែរ។

សូមបញ្ជាក់ថា មហាព្រឹត្តិការណ៍​នេះ​បាន​រៀបចំ​ធ្វើឡើងនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ។ មន្ទីរទេសចរណ៍​ខេត្តសៀមរាប​បាន​បញ្ជាក់ថា នេះជាព្រឹត្តិការណ៍​វប្បធម៌​ប្រវត្តិសាស្រ្ត​ដែល​ខ្មែរ​យើង​មិនបាន​ប្រារព្ធ​ឡើង​តាំង​ពីបុរាណកាលមក។ លើស​ពី​នោះក៏មាន​ការដាក់​តាំង​បង្ហាញ​ពិព័រណ៍​ម្ហូបអាហារ​ខ្មែរ​ សំលៀកបំពាក់​ខ្មែរ រួម​ទាំង​វត្ថុអនុស្សាវរីយ៍ ស្នាដៃកូនខ្មែរថែមទៀតផង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម