Connect with us

ជីវិតកម្សាន្ដ

ប៊ី សុធា​រី ចេញមកនិយាយចំៗ ក្រោយឮថា​ការ​ដាក់​ពាក្យ​ដើរម៉ូដត្រូវបង់ប្រាក់ជាមុន

បានផុស

នៅ

ក្រោយពីមានលេចឮដំណឹងថា ការ​ដាក់​ពាក្យចូលcasting (​ការ​សម្តែង​) តម្រូវឲ្យបង់ប្រាក់ជាមុននោះ គេឃើញអតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៧ កញ្ញា ប៊ី សុធា​រី បាន​សម្តែង​ការ​ហួសចិត្តខ្លាំងជុំវិញព័ត៌មានមួយនេះ។ ម្យ៉ាងទៀតនាងបានបញ្ជាក់ថា ខ្លួនពុំធ្លាប់ជួបរឿងបែបនេះពីមុនមកទេ ពោលគឺចាប់តាំងពីប្រឡូក​ក្នុង​វិស័យ​នេះ​ប្រមាណ​ជា​១០ឆ្នាំ​មក​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នានេះដែរស្រីស្អាត ប៊ី សុធារី ក៏បានធ្វើការបំផុស និងដាស់តឿនទៅដល់បងប្អូនដែលស្រលាញ់វិស័យបង្ហាញម៉ូដជំនាន់ក្រោយៗឲ្យត្រូវគិតពិចារណាដើម្បីកុំអោយចាញ់បោកគេខាតទាំងលុយខាតទាំងកំលាំង និងពេលវាលាដោយហេតុថា គោលការណ៍បង់លុយនេះ គឺ​មិន​មាន​ឡើយ​ទាំង​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។

បវរកញ្ញា ប៊ី សុធារី បានលើកឡើងជាយោបល់បែបនេះថា តាំងពីធ្វើតារ៉ាម៉ូឌែល១០ឆ្នាំមកនេះ មិនដែលចេះទៅ​casting កម្មវិធីណាអស់លុយទេ មានតែជាប់ហើយដើរម៉ូដបានលុយទៀត ឮគេថាឥឡូវមានកម្មវិធីcasting ត្រូវទិញពាក្យបង់លុយ.like what? ត្រូវចំណាយទាំងកំលាំង ចំណាយទាំងពេលវាលា ហើយមិនដឹងថា ជាប់អត់ផងហើយត្រូវអស់លុយទៀត? ។

ប៊ី សុធារី បន្តទៀតថា ចាំណាបងប្អូនស្រលាញ់វិស័យបង្ហាញម៉ូដសូម្បីស្រុកគេក៏មិនមានដែរអារបៀបcasting​អស់​លុយ​នឹង បំណងល្អពីខ្ញុំ ព្រោះខ្ញុំធ្លាប់ឆ្លងកាត់ និងមានបទពិសោធ៍មកច្រើនឆ្នាំហើយ មិនថាដើរក្នុងស្រុកឬក្រៅស្រុកខ្ញុំមិនដែលអស់លុយមួយកាក់មួយសេនថ្លៃcastingទេ មានតែបានលុយមកវិញ ករណីដើរម៉ូដអត់បានលុយមានតែដើរ volunteer ក្នុងកម្មវិធីសប្បុរធម៌ ឬស្ម័គ្រចិត្តដើរព្រោះខាងកម្មវិធីគេបានប្រាប់មុនថា មិនមានbudged ។

កញ្ញា ប៊ី សុធារី និយាយថា អានហើយគិតពិចារណាទៅ កុំអោយខាតទាំងលុយ ខាតទាំងកំលាំង និងពេលវាលា។ នាងបញ្ជាក់បន្ថែមថា និយាយនេះមិនចង់មានបញ្ហាជាមួយអ្នកណាទេ តែឮហើយវាហួសចិត្តខ្លាចប្អូនៗដែរស្រលាញ់ចូលចិត្តវិស័យនេះត្រូវបានខាតបង់ព្រោះបងគ្មានប្រវត្តិcasting ដើរម៉ូដអស់លុយទេ ១០ឆ្នាំមកនេះបើមិនជឿទៅសួររៀមច្បង​Model ផ្សេងទៀតក៏បានណា៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣ នាទីutes មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ជីវិតកម្សាន្ដ៥៨ នាទីutes មុន

ផ្ទុះការចាប់អារាម្មណ៍ឃ្លីបខ្លីមួយ នៃការតទល់គ្នា រវាង រ៉ាប៊ី និង យក់ ឋិតរដ្ឋា យល់ច្រឡំគ្នារឿងមិនគោរពរៀមច្បង

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​ ផាត​ សូដា​ កីឡាករ​ទាំង​៦រូប​ធ្វើ​ទម្ងន់​បាន​ត្រឹមត្រូវ​ហើយ​ ខណៈ​ការ​ហូបចុក​ក៏​មិនមាន​បញ្ហា​ចោទ​ដែរ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ១៩ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៤ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម