ព័ត៌មានអន្ដរជាតិ
អាស៊ានឯកភាពមិនទទួលយកការបោះឆ្នោតនៅមីយ៉ាន់ម៉ាគ្រោងធ្វើចុងឆ្នាំនេះ
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីដែលកំពុងជួបប្រជុំក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃសុក្រ ទី១១ ខែកក្កដា បានព្រមព្រៀងគ្នា ថា ការបោះឆ្នោតក្នុងប្រទេសមីយ៉ាន់ម៉ាដែលរដ្ឋាភិបាលរបបយោធា គ្រោងធ្វើនៅចុងឆ្នាំនេះ «មិនមែនជាអាទិភាព»ទេ ហើយប្លុកអាស៊ានកំពុងជំរុញឱ្យរបបយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសនេះប្រកាន់ខ្ជាប់នូវការសន្យាសន្តិភាពរបស់ខ្លួនជំនួសវិញ។

សេចក្តីរាយការណ៍របស់ CNA បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា ដែលជាសមាជិកអាស៊ានកំពុងស្ថិតក្នុងការគ្របដណ្តប់ដោយសង្រ្គាមស៊ីវិលដែលកំពុងកើនឡើងដែលអូសបន្លាយអស់រយៈពេលជាង៤ឆ្នាំ ហើយអ្នករិះគន់បានចំអកដល់ការបោះឆ្នោតដែលគ្រោងរៀបចំឡើងរបស់របបយោធានៅចុងឆ្នាំនេះថាជា«ការប៉ុនប៉ងដើម្បីពន្យារការគ្រប់គ្រងដោយយោធា»តាមរយៈអ្នកតំណាង ក្នុងករណីដែលគ្មានក្រុមប្រឆាំងនយោបាយដែលអាចសម្រេចបាន។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន លោក Mohamad Hasan ត្រូវបានស្រង់សម្តីនិយាយថា សមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលម៉ាឡេស៊ីកំពុងធ្វើជាប្រធាន ចង់ឱ្យមីយ៉ាន់ម៉ាគោរពផែនការសន្តិភាព «ការឯកភាពប្រាំចំណុច» ដែលមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានយល់ព្រមនៅឆ្នាំ ២០២១នៅប្រទេសឥណ្ឌូណេស៊ី ប៉ុន្មានខែបន្ទាប់ពីការធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុនសាន ស៊ូជី (Aung San Suu Kyi) បន្ទាប់ពីគណបក្សលោកស្រី ឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី។
ទោះបីមានការសន្យារបស់មេដឹកនាំរបបយោធា ផែនការសន្តិភាពភាគច្រើនបានបរាជ័យ ដោយរដ្ឋាភិបាលយោធាមិនមានឆន្ទៈក្នុងការសន្ទនាជាមួយគូប្រជែងដែលខ្លួនចាត់ទុកថាជា «ភេរវករ»។
តាមការតាមដានរបស់អ្នកអង្កេតការណ៍លើស្ថានការណ៍ប្រទេសមីយ៉ាន់ម៉ា គណបក្សនយោបាយប្រឆាំងត្រូវបានកាត់ផ្តាច់ ហើយអ្វីដែលនៅសល់ត្រូវបានរារាំង ឬមិនមានឆន្ទៈក្នុងការប្រកួតប្រជែងការបោះឆ្នោត។
បើទោះបីជា ប្រទេសមីយ៉ាន់រងគ្រោះយ៉ាងខ្លាំងដោយសារគ្រោះមហន្តរាយរញ្ជួយដីកាលពីខែមីនាមក បទឈប់បាញ់ត្រូវបានប្រកាសឡើងជាបន្តបន្ទាប់ដោយរបបយោធាមីយ៉ាន់ ប៉ុន្តែការប្រយុទ្ធដោយសារការបាញ់ផ្លោងគ្រាប់ដាក់តំបន់ជនស៊ីវិល កើតមានជាបន្តបន្ទាប់ និងបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


