សន្តិសុខសង្គម
ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត
ស្ពានបេឡេមួយកន្លែង បានបាក់ស្រុតម្ខាង ដោយឡែកផ្លូវវាងដែលទុកសម្រាប់ឲ្យបើកបរជាបណ្ដោះអាសន្ន ត្រូវបានទឹកជំនន់ពីអូរព្រំដែនថៃ ជន់ជោរបណ្ដាលឱ្យលិចយ៉ាងខ្លាំង ដែលនេះគឺជាជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

យោងតាមរបាយការណ៍ពីស្រុកសំឡូតបានឲ្យដឹងថា ក្រោយពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឲ្យទឹកអូរព្រំដែនកម្ពុជា ថៃ ចាប់ផ្ដើមឡើងយ៉ាងគំហុក ហើយក៏បានហូរចុះតាមអូរនានា បណ្ដាលឲ្យទឹកមានសភាពជន់ខ្លាំង។ ដោយឡែកនៅស្ពានអូរថ្ម ស្ថិតក្នុងភូមិអូរតាទៀក ឃុំតាតោក ស្រុកសំឡូត ក៏មានទឹកជំនន់ហូរកាត់ខ្លាំងផងដែរ។

គួរបញ្ជាក់ថា ស្ពានអូរថ្មដែលសាងសង់ជាប្រភេទស្ពានបេឡេ គឺបានបាក់សុទ្ធក្បាលស្ពានម្ខាងនាពេលកន្លងមក ដោយសារតែរថយន្តដឹកខ្សាច់ធំៗឆ្លងកាត់។ ក្រោយពីមានការបាក់ស្រុតរួចមក អាជ្ញាធរមូលដ្ឋានបានធ្វើផ្លូវវាងដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរជាបណ្ដោះអាសន្ន ព្រមទាំងមានការដាក់លូនៅពីក្រោមផ្លូវនោះផងដែរ។

លុះលោកព្រឹកថ្ងៃទី១១ ខែកក្កដានេះ ជំនន់ទឹកអូរបានជន់យ៉ាងខ្លាំង បណ្ដាលឱ្យលិចទាំងផ្លូវវាងថែមទៀត ដែលតម្រូវឲ្យកម្លាំងនគរបាល និងកម្លាំងយោធា ចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ដែលរហូតមកទល់នឹងថ្ងៃរសៀលនេះ ទឹកជំនន់ហាក់មិនទាន់ថមថយនៅឡើយទេ គឺទឹកនៅតែបន្តជន់ខ្លាំងដដែល និងបន្តហូលិចមកបែកខាងក្រោមបន្តទៀត។ ដោយឡែកសម្រាប់ស្ពានបេឡេដែលបាក់ស្រុតជាយូរមកហើយនោះ គេមិនទាន់ឃើញអាជ្ញាធរមូលដ្ឋាន ឬអង្គភាពជំនាញណាមួយចុះធ្វើការសិក្សាដើម្បីជួសជុលឡើងវិញ ឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ដូចដើមនៅឡើយទេ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


