កីឡា
មាស ម៉ើ ប្រសិនបើមានការឧបត្ថម្ភណាមួយលោកនឹងបន្តបើកក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ
កីឡាករ មាស ម៉ើ ថាខ្លួនអស់លទ្ធភាពក្នុងការបើកក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរនេះហើយដោយសារការចំណាយច្រើនផង និងចាប់គូឲ្យសិស្សមិនសូវបានប្រកួតទៅទៀត។ ប៉ុន្តែបើមានការឧបត្ថម្ភណាមួយរូបគេនឹងបន្តបើកក្លឹបនេះបណ្ដុះធនធានកីឡាករបន្តទៀត។

មាស ម៉ើ និងសិស្ស
កីឡាករ មាស ម៉ើ បានឲ្យដឹងថា ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរចំណាយម្ហូបអាហារ ទឹកភ្លើង ក្នុងមួយថ្ងៃៗអស់ជាង ១០ម៉ឺនរៀល។ ក្នុងមួយខែៗចំណាយអស់ខ្ទង់ ៣-៤លានរៀលទៅហើយលើសិស្សជិត ២០នាក់។ ដូច្នេះការចំណាយអស់ច្រើន ប៉ុន្តែការចាប់គូឲ្យសិស្សបែរជាមិនសូវបានទៀតជួនកាលមួយខែបាន ១ប្រកួតអីប៉ុណ្ណោះ។

សិស្សៗរបស់ មាស ម៉ើ
ដោយសារទប់ការចំណាយច្រើនបែបនេះលែងរួចទើបខ្លួនប្រកាសបិទក្លឹបប្រដាល់នេះតែម្ដង។ ប្រសិនបើមានការឧបត្ថម្ភណាមួយមិនថាជាថវិកា ឬអង្ករនោះ រូបគេនឹងបន្តបើកក្លឹបនេះដើម្បីផ្ដល់ឱកាសដល់សិស្សៗបានហ្វឹកហាត់ ឬឡើងប្រកួតតទៅទៀត។

ក្លឹបប្រដាល់របស់ មាស ម៉ើ
បញ្ជាក់ដែរថា ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែររបស់កីឡាករ មាស ម៉ើ នេះគឺមានទីតាំងនៅឯ ភូមិព្រែកគង់រាជ ឃុំព្រៃរៃ ស្រុកល្វាឯម ខេត្តកណ្ដាល។ ក្លឹបនេះបើកបានប្រហែល ៥-៦ឆ្នាំមកហើយ។ បច្ចុប្បន្នក្លឹបរបស់ខ្លួនមានសិស្សៗហ្វឹកហាត់ជិត ២០នាក់ និងបានវិលត្រឡប់ទៅផ្ទះវិញជាបណ្ដើរៗហើយ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


