Connect with us

សេចក្ដីជូនដំណឹង

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

បានផុស

នៅ

មិនបង្អង់យូរនោះទេ បន្ទាប់ពីត្រឡប់ពីក្រៅប្រទេសវិញភ្លាម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប និងជាប្រធានសមាគមជាងសំណង់កម្ពុជា បាននាំយកសម្ភារៈសំណង់ រួមទាំងថ្នាំលាបជាច្រើនធុង សរុបជាទឹកប្រាក់ចំនួន ១២០០ដុល្លារ ទៅជួយ កញ្ញា ពេជ្រ ចរណៃ ភ្លាមក្រោយពីភោជនីយដ្ឋានរបស់នាងទទួលរងការខូចខាតទាំងស្រុងដោយសារអគ្គិភ័យឆាបឆេះ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង៨:៤០យប់ នៅតាមបណ្តោយផ្លូវ ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧកញ៉ា ហ៊ួត ជា បានឱ្យដឹងថា នៅក្នុងការចុះទៅជួយកញ្ញា ពេជ្រ ចរណៃនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីលោកបានសន្យាថា នឹងជួយសម្ភារៈគ្រឿងសំណង់ខ្លះៗក្នុងការជួសជុលរៀបចំហាងឡើងវិញ។

លោកឧកញ៉ា បានបន្ថែមថា យើងមិនត្រឹមតែជួយជាសម្ភារៈសំណង់តែប៉ុណ្ណោះទេ ក្រុមហ៊ុន ហ៊ួត ជា ក៏បានផ្ដល់ឱកាសនិងអញ្ជើញកញ្ញា ពេជ្រ ចរណៃ ឱ្យធ្វើជា BA ថ្នាំលាបMC PAINT ផងដែរ។

លោកឧកញ៉ារំពឹងថា ក្រោយពីលោកទទួលកញ្ញា ពេជ្រ ចរណៃ ឱ្យធ្វើជា BA បងប្អូនប្រជាពលរដ្ឋនឹងជួយគាំទ្រថ្នាំលាប MC PAINTកាន់តែច្រើនឡើងថែមទៀត។

សូមជម្រាបជូនថា លោកឧកញ៉ា ហ៊ួត ជា គឺជាអគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប, ប្រធានសមាគមជាងសំណង់កម្ពុជា និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា។ លោកឧកញ៉ា បានបង្កើតក្រុមហ៊ុន ហ៊ួត ជា គ្រុប រយៈពេលប្រមាណ ១៤ឆ្នាំមកហើយ។ បច្ចុប្បន្ន ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់មួយនេះ កំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន ដោយសារកត្តាគុណភាព និងតម្លៃសមរម្យ ជាពិសេសមានការនាំចូលពីក្រៅប្រទេសយ៉ាងប្រណីតៗផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម