ជីវិតកម្សាន្ដ
អបអរ ! រឿន ណាត ឈ្នះពានរង្វាន់កិត្តិយសពីកម្មវិធី Asia Model Festival ប្រទេសកូរ៉េខាងត្បូង
បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត បច្ចុប្បន្នត្រូវបានអ្នកគាំទ្រសង្កេត ឃើញទាំងជីវិតរស់នៅបែបឯកជនខាងក្រៅ និងក្នុងវិថីសិល្ប:នាងហាក់មានភាពជោគជ័យព្រមគ្នាតែម្តង។ កត្តានេះហើយទើបជម្រុញឲ្យអ្នកគាំទ្រតែងលួចសរសើរបរវរកញ្ញារូបនេះ។

ស្រពេលជាមួយគ្នានេះដែរ ស្រីស្អាត រឿន ណាត ក៏បញ្ចេញប្រាប់ពីអារម្មណ៍ផ្ទាល់ខ្លួនដែលធ្វើឲ្យជីវិតរបស់នាងកំពុងរកឃើញក្តីសុខពិតប្រាកដ ។ ជាក់ស្តែងថ្មីៗនេះបវរកញ្ញា រឿន ណាត ក៏ទើបទទួលបានពានកិត្តិយសពីកម្មវិធី Asia Model Festival ផងដែរ។

បើតាមការបញ្ជាក់ពីកញ្ញា រឿន ណាត បានរៀបរាប់ថា ក្នុងរាត្រីនេះនាងខ្ញុំពិតជាមានអារម្មណ៍រំភើប និងមានមោនភាពខ្លាំងមែនទែនដែលបានទទួលបានពានរង្វាន់កិត្តិយសដ៏ពិសេសពីកម្មវិធី Asia Model Festival ។ នាងខ្ញុំសូមអរគុណយ៉ាងពិសេសដល់អ្នកគាំទ្រ មិត្តភក្តិ នឹងក្រុមគ្រួសារចំពោះការស្រលាញ់ និងគាំទ្រមួយនេះ។

តាមរយ:ដំណឹងនេះដែរក៏មានការចូលរួមអបអរដែរថា អបអរសាទរ កញ្ញា រឿន ណាត តំណាងអោយកម្ពុជាទទួលបានពានរង្វាន់ star model award ក្នុងកម្មវិធី Asia model festival 2022 ធ្វេីឡេីងក្នុងទីក្រុងអឺយចុងប៊ូ កូរ៉េខាងត្បូង ថ្ងៃទី១៦ តុលា ២០២២ ។ ក្នុងនោះដែរ រឿន ណាត ក៏បានថ្លែងការអរគុណដល់អ្នកគាំទ្រផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


