Connect with us

ជីវិតកម្សាន្ដ

រឿន ណាត ពោលពាក្យចាក់ដោត ក្រោយឃើញសិស្សប្អូន ម៉ារ៉ាឌី ភ្ជាប់ពាក្យមុនខ្លួន​

បានផុស

នៅ

អ្នក​គាំទ្រ​ដឹង​ហើយ​ថា កញ្ញា ងិន ម៉ារ៉ាឌី ដែល​ជា​ម្ចាស់​មកុដ Miss Universe Cambodia 2021 បាន​សម្រេច​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​ជា​ផ្លូវការ​ហើយ ជាមួយ​នឹង​គូស្នេហ៍​រូប​សង្ហា ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចូលរួម​អបអរសាទរ​គ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​សង្ហា​ដែល​ជា​គូស្នេហ៍ និង​អនាគត​ស្វាមី​បវរកញ្ញា ងិន ម៉ារ៉ាឌី ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ Vannora Tith។ តែ​មិន​ទាន់​មាន​ប្រភព​បង្ហើប​ទេ​ថា គូស្នេហ៍​ស្រីស្អាត ងិន ម៉ារ៉ាឌី រូប​នោះ មាន​តួនាទី ការងារ​នៅ​ក្នុង​ក្រុមហ៊ុន ឬ​ស្ថាប័ន​ណា​ទេ។ ចំណែក​ពិធី​ភ្ជាប់​ពាក្យ​របស់​តារា​ស្រី​រូប​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​តុលា ឆ្នាំ ២០២២។

ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សម្ដែង​ការ​អបអរ និង​ជូនពរ​គូស្នេហ៍​អ្នក​ទាំងពីរ ខណៈ ម៉ារ៉ាឌី អះអាង​ថា គូ​ដណ្ដឹង​រូប​នេះ​ជា​មិត្ត ១០០ ឆ្នាំ​ផង​ដែរ។ ដោយឡែក​ងាក​ទៅ​មើល​បវរកញ្ញា​ដែល​ជា​រៀមច្បង គឺ កញ្ញា រឿន ណាត ឯណោះ​វិញ ស្រប​ពេល​ពិធី​ភ្ជាប់​ពាក្យ​របស់ ងិន ម៉ារ៉ាឌី លេចឡើង​នេះ​ដែរ ក្រៅ​តែ​ពី​ការ​ជូនពរ និង​អបអរ នាង​ក៏បាន​ពោល​ពាក្យ​ហាក់​ចង់​មាន​គូ​ដូច​គេ​ដែរ។

តាមរយៈ​ខ្លឹមសារ នៃ​សំណេរ​ដែល​ស៊ែរ​ភ្ជាប់​ទិដ្ឋភាព​ពិធី​ភ្ជាប់​ពាក្យ​ ងិន ម៉ារ៉ាឌី ត្រូវ​ស្រី​ស្អាត រឿន ណាត លើក​ឡើង​ថា គ្មាន​ណា​ធ្វើ​អ៊ីចឹង​ទេ មក​ក្រោយ​គេ ការ​មុន​គេ​អ៊ីចឹង​ទេ Marady Ngin។ ចង់​មាន​មិត្ត​ដូច​គេ​ដែរ។ ក្នុង​នោះ​គេ​ឃើញ ម៉ារ៉ាឌី ឆ្លើយតប​ការ​ខម​មិន ថា មិន​អី​ទេ បងប្អូន​បាន​ស្គាល់ និង​ឃើញ​មិត្ត​បង​ហើយ។ ជាមួយ​គ្នា​នេះ ក៏​មាន​ការ​លើក​ឡើង​បែប​លេង​សើច​ថា ច្រណែន​គេ​ហ្មង​បង​ណាត​,​ឆាប់​ឆាប់ៗ​ដែរ​ទៅ​ស៊ីស​,​ខ្លោចផ្សា​ណាស់​អាណិត​ចែៗ​ណាត៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម