ជីវិតកម្សាន្ដ
រឿន ណាត មោទនភាពក្នុងនាមជាកូនខ្មែរ ត្រូវបានអញ្ជើញធ្វើជាគណៈកម្មការកម្មវិធីអន្តរជាតិ
បវរកញ្ញាកម្ពុជា កញ្ញា រឿន ណាត បានបង្ហាញអារម្មណ៍រំភើប និងមោទនភាពខ្លាំង ក្នុងនាមជាកូនខ្មែរ ត្រូវបានអញ្ជើញធ្វើជាគណៈកម្មការកម្មវិធីអន្តរជាតិ គឺ Miss & Mister Celebrity International 2023 នៅប្រទេសម៉ាឡេស៊ី នាពេលឆាប់ៗខាងមុខនេះ។

ប្រាកដណាស់ បវរកញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ ២០១៨ កញ្ញា រឿន ណាត បច្ចុប្បន្នត្រូវបានអ្នកគាំទ្រសង្កេតឃើញទាំងជីវិតរស់នៅបែបឯកជនខាងក្រៅ និងក្នុងវិថីសិល្បៈ នាងហាក់មានភាពលេចធ្លោ ហើយជោគជ័យព្រមគ្នាតែម្ដង។ កត្តានេះហើយទើបជំរុញឲ្យអ្នកគាំទ្រ តែងលួចសរសើរបវរកញ្ញារូបនេះ។

ស្របពេលជាមួយគ្នានេះដែរ ស្រីស្អាត រឿន ណាត កន្លងមក ក៏ធ្លាប់បញ្ចេញប្រាប់នូវអារម្មណ៍ផ្ទាល់ខ្លួនដែលធ្វើឲ្យជីវិតរបស់នាងកំពុងរកឃើញក្តីសុខពិតប្រាកដ។ លើសពីនេះ កាន់តែធ្វើឲ្យ រឿន ណាត មោទនភាពខ្លាំងថែមទៀត គឺថ្មីៗ នាង ត្រូវបានអញ្ជើញធ្វើជាគណៈកម្មការកម្មវិធីអន្តរជាតិមួយ។

ចំណាប់អារម្មណ៍របស់ស្រីស្អាត រឿន ណាត បានថ្លែងប្រាប់ដោយក្តីរំភើបថា «ពិតជាមានមោទនភាពណាស់សម្រាប់នាងខ្ញុំក្នុងនាមជាកូនខ្មែរមួយរូបដែលបានចូលរួមធ្វើជាគណៈកម្មការកម្មវិធីអន្តរជាតិម្តងទៀត See you Malaysia»។ នាងបន្ថែមទៀតថា «អគុណអ្នកទាំងអស់គ្នា យើងឈានជើងកាន់តែខ្លាំង»។ ជាមួយដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្របង្ហាញការចូលរួមអបអរសាទរគ្រប់គ្នា។

សូមជម្រាបដែរថា កញ្ញា រឿន ណាត មួយរយៈនេះនាងហាក់លេចធ្លោខ្លាំងលើរូបសម្ផស្សដ៏ស្រស់សោភា។ មិនតែប៉ុណ្ណោះ ជារឿយៗ បវរកញ្ញារូបនេះ ក៏ផ្ដើមក្លាហានហ៊ានទម្លាយនូវរូបភាពសិចស៊ី រាងស្រឡូន សម្ញែងភ្នែកមហាជនឲ្យចាប់អារម្មណ៍លើនាងគ្រប់គ្នាផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


