ជីវិតកម្សាន្ដ
រឿន ណាត ៖ ខ្ញុំមិនខ្វល់នរណានិយាយមិនល្អពីខ្ញុំទេ សំខាន់ខ្ញុំស្គាល់ខ្លួនឯងច្បាស់
ប្រាកដណាស់បវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០១៨ កញ្ញា រឿន ណាត បច្ចុប្បន្នត្រូវបានអ្នកគាំទ្រសង្កេតឃើញទាំងជីវិតរស់នៅបែបឯកជនខាងក្រៅ និងក្នុងវិថីសិល្បៈ នាងហាក់មានភាពលេចធ្លោ ហើយជោគជ័យព្រមគ្នាតែម្ដង។ កត្តានេះហើយ ទើបជំរុញឲ្យអ្នកគាំទ្រតែងលួចសរសើរបវរកញ្ញារូបនេះ។

ស្របពេលជាមួយគ្នានេះដែរ ស្រីស្អាត រឿន ណាត កន្លងមកធ្លាប់បញ្ចេញប្រាប់នូវអារម្មណ៍ផ្ទាល់ខ្លួនដែលធ្វើឲ្យជីវិតរបស់នាងកំពុងរកឃើញក្ដីសុខពិតប្រាកដ។

ដោយឡែកថ្មីៗនេះ រឿន ណាត ស្រាប់តែបង្ហាញអារម្មណ៍ហាក់មិនសប្បាយចិត្ត ដោយលើកឡើងថា ខ្ញុំមិនខ្វល់នរណានិយាយមិនល្អពីខ្ញុំទេ តែសំខាន់ខ្ញុំស្គាល់ខ្លួនឯងច្បាស់។

ខ្លឹមសារដែលកញ្ញា រឿន ណាត ទម្លាយនោះបានលើកឡើងថា «ខ្ញុំមិនខ្វល់ពីនរណានិយាយមិនល្អពីខ្ញុំ ព្រោះមានតែខ្ញុំទេ ដែលស្គាល់ពីខ្លួនឯងច្បាស់។ ខ្ញុំកើតមកមិនមែនសម្រាប់ផ្គាប់ចិត្តអ្នកណាទាំងអស់! ខ្ញុំរស់នៅជាមួយអ្វីដែលជាការពិត និងរស់នៅសម្រាប់តែមនុស្សដែលស្គាល់ពីតម្លៃរបស់ខ្ញុំច្បាស់ ហើយកន្លែងណាមិនឲ្យតម្លៃខ្ញុំ ខ្ញុំដើរចេញហើយ»។

សូមជម្រាបដែរថា តារាស្រីកញ្ញា រឿន ណាត មួយរយៈនេះ នាងហាក់លេចធ្លោខ្លាំងលើរូបសម្ផស្សដ៏ស្រស់សោភា។ មិនតែប៉ុណ្ណោះ ជារឿយៗ បវរកញ្ញារូបនេះ ក៏ផ្ដើមក្លាហានហ៊ានទម្លាយនូវរូបភាពសិចស៊ីរាងស្រឡូន សម្ញែងភ្នែកមហាជនឲ្យចាប់អារម្មណ៍លើនាងគ្រប់គ្នាផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ