ជីវិតកម្សាន្ដ
រឿន ណាត គ្រងគ្រឿងពេជ្រតម្លៃជិតកន្លះលានដុល្លារ ភ្លឺចែងចាំងពេញខ្លួន
ប្រាកដណាស់ក្រោយបានតំណែងក្លាយជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០១៨ មក ឃើញថា ទីផ្សារសិល្បៈរបស់ស្រីស្អាត រឿន ណាត កាន់តែមានភាពលេចធ្លោ រហូតត្រូវបានម្ចាស់ក្រុមហ៊ុន និងផលិតករជាច្រើនសម្លឹងឃើញ ហើយអញ្ជើញទៅថតសម្ដែង ឬ ផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។

ជាក់ស្ដែងនាអំឡុងពេល ២ ឬ ៣ ឆ្នាំចុងក្រោយនេះ បវរកញ្ញា រឿន ណាត ត្រូវបានម្ចាស់ហាងពេជ្រមួយពេញចិត្តពីសមត្ថភាពក្នុងការសម្ដែងរបស់នាង ហើយក៏ត្រូវបានផ្ដល់ឱកាសឲ្យថតផ្សាយពាណិជ្ជកម្ម។ ក្នុងនោះនាងក៏ត្រូវបានគេដឹងថាជាសិល្បការិនីដែលពាក់ពេជ្រមានតម្លៃថ្លៃៗ ស្ទើរគ្រប់ការចូលរួមកម្មវិធីសិល្បៈទាំងអស់។

អ្វីដែលគេកាន់តែចាប់អារម្មណ៍ថែមទៀតកាលពីថ្មីៗនេះ មហាជន និងអ្នកគាំទ្រ ក៏បានឃើញបវរកញ្ញា រឿន ណាត គ្រងគ្រឿងពេជ្រដែលមានតម្លៃថ្លៃ ក្នុង ១ ខ្សែ ជិតកន្លះលានដុល្លារ សម្ញែងភ្នែកមហាជនទៀតផង។ តាមរយៈនោះដែរ កញ្ញា រឿន ណាត ពាក់ត្បូងរតនគីរីពិសេសលេខ ១ របស់ខ្មែរ ឡោមទៅដោយគ្រប់ពេជ្រថ្លៃជាច្រើន ដែលគេប៉ាន់ប្រមាណថា ក្នុង ១ ខ្សែ តម្លៃជិតកន្លះលានដុល្លារ ដែលគេសង្ស័យថាគូស្នេហ៍នាងទិញឲ្យ។

បកស្រាយចំពោះមន្ទិលនេះ ត្រូវបានសាមីខ្លួន កញ្ញា រឿន ណាត ឆ្លើយតបថា កន្លងមកនាងពិតជាទិញពេជ្រ និងត្បូងរតនគីរីយកមកពាក់ទៅចូលរួមគ្រប់កម្មវិធីមែន។ តែចំពោះពេជ្រដែលឃើញនាងពាក់ មានត្បូងរតនគីរីខ្មែរ ឡោមដោយពេជ្រនេះ គឺជាការថតផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ។ នាងនិយាយថា មកដល់ពេលនេះ មិនទាន់មានគូស្នេហ៍ណាហ៊ានទិញពេជ្រឲ្យជិតកន្លះលានដុល្លារទេ ទាល់តែនាងសន្សំលុយទិញខ្លួនឯងសិន៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


