ជីវិតកម្សាន្ដ
រឿន ណាត ឆ្លើយតបទៅវិញ ក្រោយថៃប្រតិកម្មថាចម្លងស្ទាយ Lisa
អតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០១៨ រឿន ណាត បានតុបតែងកាយនឹងសំលៀកបំពាកពណ៌ខ្មៅក្នុងឈុតលម្អដោយគ្រឿងអលង្ការរបស់ហាងពេជ្រមួយកន្លែង ព្រមទាំងបង្ហោះលើបណ្ដាញសង្គមហ្វេសបុក បែរត្រូវមហាជនថៃចូលមកប្រតិកម្មថានាងចម្លងស្ទាយ Lisa ទាំងដុល។

តាមរយៈបណ្ដាញសង្គមហ្វេសបុកផ្លូវការរបស់ រឿន ណាត បានបង្ហោះនូវរូបភាពច្រើនសន្លឹកថតឲ្យហាងលក់គ្រឿងអលង្ការរបស់ហាងពេជ្រ ក្នុងនោះនាងបានដាក់ខេបសិនថា “សសើរខ្ញុំស្អាតម្នាក់មួយមក ខ្ញុំឲ្យមួយម៉ឺន”។
ក្រោយមកមិនបានប៉ុន្មានផង រូបភាពរបស់នាងហាក់ទទួលការចូលចិត្តនិងបញ្ចេញមតិព្រោងព្រាត ពោលគឺសរសើរសម្រស់របស់អតីតបវរកញ្ញាចក្រវាលថា នាងស្អាតខ្លាំង និងពូកែតុបតែងកាយឲ្យប្លែកមើលយ៉ាងណាក៏មិនស្គាល់។ ស្របពេលដែល ក្នុងការបញ្ចេញមតិស៊ែរយ៉ាងគគ្រឹកគគ្រេងក៏មានមហាជននៅប្រទេសថៃព្រមទាំងផេកថៃមួយចំនួនបានប្រតិកម្មនិងសរសេរចំណងជើងជាភាសាថៃថា អតីតបវរកញ្ញាចក្រវាលកម្ពុជា ចម្លងស្ទាយទាំងឈុត និងកាយវិការរបស់ Lisa ទាំងស្រុង។
ទោះយ៉ាងណានេះក្ដី សម្រាប់រឿន ណាត នាងមិនបានឆ្លើយតបទាំងកំហឹងទៅភាគីម្ខាងទៀតនោះទេ ខណៈដែលអតីតបវរកញ្ញាចក្រវាលកម្ពុជារូបនេះគ្រាន់តែបញ្ចេញមតិឆ្លើយតបពីក្រោមរូបភាពរបស់នាងយ៉ាងទន់ភ្លន់ថា “អ្នកស្គាល់ខ្ញុំមិត្តភក្តិ ជិតស្និតដឹងហើយថា ខ្ញុំស្រលាញ់ Lisa ខ្លាំង ឃើញថៃចេញមកប្រតិកម្ម យីគ្រាន់តែធ្វើខ្លួនតាម idolខ្លួន អត់បាន”! នាងក៏បានបន្ថែមនៅពីក្រោមការបញ្ចេញមតិរបស់អ្នកគាំទ្ររបស់នាងទៀតថា ក្នុង story ក៏ប្រាប់ហើយ!
យ៉ាងណាមិញ នេះក៏មិនមែនជាលើកទីមួយសម្រាប់រឿន ណាត ដែលត្រូវថៃរិះគន់នាងឡើយ។ កាលពីប៉ុន្មានឆ្នាំមុននាងក៏ធ្លាប់ត្រូវទស្សនិកជនថៃបញ្ចេញមតិមិនល្អលើនាងថា ចម្លងឈុតបុរាណថៃទាំងដុល។ ប៉ុន្តែនាងនៅតែមិនខ្វល់ហើយក៏មិនបានតបតទៅវិញនាំមានជម្លោះណាមួយកើតឡើងឡើយ៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឌួង ហ្សូរីដា តារាឆ្នើមលើកពាន Outstanding Ceo Award 2023
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


