ជីវិតកម្សាន្ដ
ការពិត ៩ យ៉ាងគួរដឹងពី Jenna Ortega តួរឿង Wednesday
រឿង “Wednesday” ទើបតែចេញនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្មីៗនេះ ទទួលបានការគាំទ្រពីសំណាក់មហាជនមួយទំហឹងតែម្ដង។ តួអង្គឯករបស់យើងគឺក្មេងស្រី Wednesday សម្ដែងដោយ Jenna Ortega ក៏កំពុងទទួលបានប្រជាប្រិយភាពពេញទីផងដែរ ខាងក្រោមនេះគឺជាការពិតមួយចំនួនគួរដឹងពីគាត់៖
១. Jenna កើតនៅថ្ងៃទៅ២៧ ខែកញ្ញា ឆ្នាំ ២០០២ តារានិករ Libra

២. គាត់ទើបតែមានអាយុ ២០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែធ្វើការក្នុងវិស័យភាពយន្តហូលីវូដ ១០ឆ្នាំហើយ ព្រោះ Jenna ចូលសម្ដែងលើកទីមួយកាលពីអាយុ ១០ឆ្នាំ ក្នុងរឿង “Rob” ឆ្នាំ២០១២

៣. តារាសម្ដែងរូបនេះជាកូនកាត់ម៉ិកស៉ិកនិងព័រតូរីកា
៤. កាលពីអាយុ ៧ឆ្នាំ Jenna បានធ្វើវីដេអូសម្ដែងបង្ហោះ Facebook ពេលនោះគាត់ទទួលការចាប់អារម្មណ៍ និងផ្ដល់ឱកាសពីមិត្តភក្តិគ្រួសារម្នាក់ដែលធ្វើការជាភ្នាក់ងាររើសតួសម្ដែង

៥. ដំបូង Jenna រៀននៅសាលារដ្ឋក្នុងរដ្ឋខាលីហ្វរញ៉ាទេ រហូតដល់ពេលគាត់រវល់ការងារសិល្បៈពេកក៏ប្ដូរមករៀននៅផ្ទះវិញ
៦. នាងចាប់ផ្ដើមផ្សាយពាណិជ្ជកម្មដំបូងឲ្យក្រុមហ៊ុន Colgate និង Old Navy មួយឆ្នាំក្រោយមក គាត់ក្លាយជា “McDonald’s Girl” ផ្សព្វផ្សាយឲ្យក្រុមហ៊ុនអាហារសម្រន់ McDonald

៧. Jenna ធ្លាប់ធ្វើកោសល្យវិច័យលើសាកសពសត្វងាប់កាលពីនៅក្មេង
៨. Jenna ចូលចិត្តសុកូឡាខ្លាំងណាស់
៩. គេប្រៀបធៀបគាត់នឹងតួអង្គ Wednesday យូរមកហើយ ព្រោះបុគ្គលិកលក្ខណៈមានភាពស្រដៀងគ្នាមែន
កុំភ្លេចចូលទស្សនារឿង “Wednesday” ក្នុង Netflix ទាំងអស់គ្នាណា!
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ១០ យ៉ាងពី Paris Hilton តារាស្រីហូលីវូដជើងចាស់តែខ្លឹម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


