ជីវិតកម្សាន្ដ
តារាសម្ដែងជើងចាស់ Michael កើតមហារីកបំពង់កដំណាក់កាលទី៤ ក្រោយរួមភេទជាមួយស្រ្តីម្នាក់
តារាសម្តែងដែលឈ្នះពានរង្វាន់អូស្ការមានវ័យ ៨០ ឆ្នាំ លោក Michael Douglas បានបើកចំហអំពីជីវិតដ៏លំបាករបស់គាត់ បន្ទាប់ពីបានប្រយុទ្ធនឹងជំងឺមហារីកបំពង់កដំណាក់កាលទី៤ ជាយូរណាស់មកហើយ។ គាត់ក៏បានលាតត្រដាងពីប្រភពនៃជំងឺដោយភាពស្មោះត្រង់និងមិនខ្មាស់អៀនថា នេះគឺជាលទ្ធផលនៃ cunnilingus ឬ ការរួមភេទតាមមាត់។

ត្រលប់ទៅឆ្នាំ ២០១០ លោកបានបង្ហាញថា គាត់មានការឈឺចាប់មាត់ជាប់រហូត ប៉ុន្តែគ្រូពេទ្យជាច្រើនបានរកឃើញថាគ្មានអ្វីចម្លែកនោះទេ។ក្រោយមកគាត់ជួបវេជ្ជបណ្ឌិតរបស់មិត្តភ័ក្តិនៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ទើបគាត់បានរកឃើញដុំសាច់ទំហំ Walnut នៅមូលដ្ឋានអណ្តាតរបស់គាត់ ដែលបង្កឲ្យមានព័ត៌មានដ៏ធំមួយដែលផ្លាស់ប្តូរជីវិតរបស់គាត់។
តារាហូលីវូដរូបនេះក៏បានរំលឹកពីការចងចាំដ៏គួរឲ្យតក់ស្លុតនោះថា «ខ្ញុំនឹងមិនភ្លេចការនិយាយរបស់វេជ្ជបណ្ឌិតនៅថ្ងៃនោះទេ។ គាត់បាននិយាយថា យើងត្រូវធ្វើកោសល្យវិច័យ ព្រោះពួកគេបានរកឃើញដុំពកដ៏ធំ ដែលមិនធ្លាប់មានពីមុនមក»។
មិនយូរប៉ុន្មាន គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកបំពង់កដំណាក់កាលទី៤ ដែលចាត់ទុកថាធ្ងន់ធ្ងរបំផុត។ លោក Douglas បានឆ្លងកាត់ការព្យាបាលដោយគីមី និងវិទ្យុសកម្មរយៈពេលប្រាំបីសប្តាហ៍។ ថ្វីដ្បិតតែមានការឈឺចាប់ ដែលធ្វើឲ្យគាត់មិនអាចញ៉ាំបានធម្មតា ហើយគាត់បានស្រកជាង ២០ គីឡូក្រាមក៏ដោយ គាត់បានជ្រើសរើសមិនដាក់បំពង់បំបៅ។ វាជាពេលវេលាដ៏ឃោរឃៅមួយដោយសារតែគាត់មានកម្លាំងខ្សោយខ្លាំង។ ជាពិសេសការព្យាបាលដោយគីមីមានថាមពលខ្លាំងពេក។ វាបានបំផ្លាញទាំងមេរោគ និងកោសិកាដែលមានសុខភាពល្អនៅក្នុងខ្លួនរបស់គាត់។
មិនតែប៉ុណ្ណោះ លោក Douglas ធ្លាប់បានប្រាប់កាសែត The Guardian ថា វាបណ្តាលមកពីវីរុស HPV ដែលជាធម្មតាត្រូវបានចម្លងតាមរយៈការរួមភេទតាមមាត់។ (cunnilingus) មិនមានពាក់ព័ន្ធនឹងគ្រឿងញៀន បារី ឬគ្រឿងស្រវឹងទេ។ ទោះបីជាចាប់តាំងពីពេលនោះមកគាត់បានព្យាយាមឃ្លាតឆ្ងាយពីរូបភាពឆ្កួតលីលាផ្លូវភេទ បន្ទាប់ពីត្រូវបានផ្សារភ្ជាប់ជាមួយនឹងការស្តារឡើងវិញនូវគ្រឿងស្រវឹងនិងពាក្យចចាមអារ៉ាមអំពីការញៀនផ្លូវភេទពីមុនមក។
ជាសំណាងល្អ បន្ទាប់ពីបានប្រយុទ្ធនឹងជំងឺអស់រយៈពេលពីរឆ្នាំ លោកបានទទួលដំណឹងល្អថាស្ថានភាពរបស់គាត់ស្ថិតក្នុងការធូរស្បើយ ហើយគាត់នៅតែមានសុខភាពល្អរហូតមកដល់សព្វថ្ងៃនេះ។ គាត់កំពុងប្រើប្រាស់បទពិសោធន៍ជីវិតរបស់គាត់ ដើម្បីព្រមានសាធារណជនអំពីសុខភាពផ្លូវភេទ និងការត្រួតពិនិត្យជាប្រចាំ។
យ៉ាងណាមិញ លោក Michael Douglas មិនមែនជាមនុស្សដំបូងគេដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកបំពង់កដែលបណ្តាលមកពី HPV នោះទេ។ កាលពីមុន បុរសជនជាតិអង់គ្លេសអាយុ ៦០ ឆ្នាំ ឈ្មោះ Frank Lane បានចែករំលែកបទពិសោធន៍ស្រដៀងគ្នានេះ នៅពេលដែលគ្រូពេទ្យបានរកឃើញដុំពកទំហំប៉ុនស៊ុតស្ងោរ នៅក្នុងមាត់របស់គាត់ ដែលគាត់សន្មតថាជាការរួមភេទតាមមាត់ដូចគ្នា។
នេះក៏ជាមេរៀនជីវិតមួយទៀតរបស់តារាល្បីលំដាប់ពិភពលោក ដែលបានចែករំលែកជីវិតឯកជនរបស់គាត់យ៉ាងក្លាហានដោយមិនខ្មាសអៀន។ ដើម្បីដាស់តឿនអ្នករាល់គ្នាឲ្យយកចិត្តទុកដាក់ចំពោះសុខភាពមាត់ធ្មេញ និងផ្លូវភេទ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុគ្គលល្បីនៅហូលីវូដ១០រូប មានទ្រព្យសម្បត្តិប្រៀបប្រដូចមហាសេដ្ឋីក្នុងឆ្នាំ២០២៥
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


