ជីវិតកម្សាន្ដ
Jisoo បង្ហាញភាពទាក់ទាញក្នុងទស្សនាវដ្ដី Marie Claire Korea សម្រាប់ឆ្នាំ ២០២៣
Jisoo សមាជិក Blackpink បង្ហាញភាពស្រស់ស្អាតរបស់នាងនៅលើគម្របទស្សនាវដ្តី Marie Claire Korea សម្រាប់ផ្សព្វផ្សាយផលិតផលរបស់ ‘Dior Beauty’ ដែលនឹងត្រៀមចេញផ្សាយនៅខែមករាឆ្នាំក្រោយនេះ។

ថ្មីៗនេះ ទស្សនាវដ្ដី Marie Claire Korea បានប្រកាសថា Jisoo សមាជិកក្រុម Blackpink នឹងក្លាយជាម៉ូដែលដំបូងដែលបង្ហាញមុខនៅលើគម្របទស្សនាវដ្តីរបស់ខ្លួននៅដើមឆ្នាំ ២០២៣ ។ តារាស្រីរូបនេះជាតំណាងឲ្យម៉ាកយីហោ Dior Beauty ដែលនាងធ្វើជាទូតសុឆន្ទៈសកល។

ជាមួយគា្ននេះទស្សនាវដ្ដី Marie Claire Korea បានបង្ហាញរូបថតរបស់ Jisoo ដែលនៅក្នុងនោះនាងបានបង្ហាញពីភាពទាក់ទាញនៃសម្រស់យ៉ាងច្បាស់ជាមួយការតុបតែងខ្លួនបែបសុភាព។ ទន្ទឹមនឹងនោះមានមតិជាច្រើនបានសរសើរ Jisoo ដែលមើលទៅក្មេងជាមួយទម្រង់មុខ មុខរាងវី បូរមាត់រាងបេះដូង ច្រមុះស្រួច និងត្របកភ្នែកពីរជាន់។


យ៉ាងណាមិញ ក្នុងនាមជាទូតសុឆន្ទៈសកលរបស់ម៉ាកយីហោរប្រណិត Dior Jisoo ត្រូវបានគេស្រឡាញ់ខ្លាំង ជាពិសេសពីម៉ាកយីហោម៉ូដប្រណីតរបស់បារាំងមួយនេះ ដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ Dior ក៏បានមកចូលរួមទស្សនាការប្រគុំតន្ត្រីរបស់ Blackpink ក៏ដូចជាគាំទ្រនាងផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Taeyeon មេក្រុម SNSD ជាប់ឈ្មោះលើបញ្ជី ‘The Best K-Pop ‘ក្នុងទស្សនាវដ្តី TIME
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


