ជីវិតកម្សាន្ដ
Taeyeon មេក្រុម SNSD ជាប់ឈ្មោះលើបញ្ជី ‘The Best K-Pop ‘ក្នុងទស្សនាវដ្តី TIME
Taeyeon មេក្រុម Girls’ Generation ត្រូវបានដាក់ឈ្មោះក្នុងបញ្ជី ‘The Best K-Pop Songs and Albums of 2022’ ដោយទស្សនាវដ្តី TIME ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីល្បាញរបស់អាមេរិក។

ទស្សនាវដ្ដី Time បានប្រកាសថា ‘The Best K-Pop Songs and Albums of 2022’ កាលពីថ្ងែទី ១៣ ហើយអាល់ប៊ុម ‘INVU’ របស់ Taeyeon ត្រូវបានចុះក្នុងបញ្ជីជា ‘Best K-Pop Album’ ដោយបង្ហាញឲ្យដឹងពីភាពជោគជ័យ និងឥទ្ធិពលរបស់នាង។

ជាពិសេស ទស្សនាវដ្ដី Time បាននិយាយអំពី Taeyeon ថា “វាជាការពិតដែលតារាចម្រៀងស្រីថ្មី បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងវិស័យ K-pop ក្នុងឆ្នាំ ២០២២ ប៉ុន្តែនាងមិនមែន ជាតារាចម្រៀងតែមួយគត់ដែលបានជាប់ឈ្មោះក្នុងបញ្ជីនៅក្នុងឆ្នាំនេះ នៅក្នុងនោះក៏បានបង្ហាញវត្តមានក្រុមចម្រៀង K-pop ជាច្រើនផងដែរ។

ទាក់ទងនឹងអាល់ប៊ុម ‘INVU’ គឺជាអាល់ប៊ុមទោលទី ៣ របស់ Taeyeon ដែលនៅក្នុងនោះមានច្រៀងចំនួន ១៣ បទនិងបង្ហាញអ្វីគ្រប់យ៉ាងចាប់តាំងពីរាំប៉ុបរហូតដល់ចង្វាក់ R&B និងឌីស្កូ ហើយអាល់ប៊ុមនេះបានជាប់ ចំណាត់ថ្នាក់លើកំពូលតារាងតន្ត្រី និងតារាងតន្ត្រី ក៏ដូចជាឈ្នះពានរង្វាន់ចំនួន ៨ នៅលើកម្មវិធីតន្ត្រី នឹងឈរនៅលើកំពូលតារាង iTunes Top Album ក្នុង ២៣ តំបន់ជុំវិញពិភពលោក និងជាប់ចំណាត់ ថ្នាក់លេខ ១ ក្នុងតារាងលក់អាល់ប៊ុម ឌីជីថល QQ Music ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ អ្នកលេងអ៊ីនធឺណិតម្នាក់រងការពិន័យ ក្រោយប្រមាថ IU លើប្រព័ន្ធផ្សព្វផ្សាយសង្គម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


