ជីវិតកម្សាន្ដ
ទូច ស្រីល័ក្ខណ៍ មិនអាចរស់នៅដោយខ្វះភាពកក់ក្ដៅពីកូនប្រុស
បើគិតមកទល់ពេលនេះអស់រយៈពេលប្រមាណជិត ៤ ឆ្នាំហើយ ដែលតារាចម្រៀងអ្នកនាង ទូច ស្រីល័ក្ខណ៍ បានសម្រេចលែងលះជាមួយអតីតស្វាមីជនជាតិបរទេស។ ខណៈបច្ចុប្បន្ននាងកំពុងសំពាយឈ្មោះជាស្ត្រីមេម៉ាយដោយការរស់នៅចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសជាទីស្រលាញ់របស់ខ្លួនតែម្នាក់ឯង។

តាមការកត់សម្គាល់ជារឿយៗគេឃើញតារាស្រីអ្នកនាង ទូច ស្រីល័ក្ខណ៍ តែងបង្ហាញអារម្មណ៍ពាក់ព័ន្ធវិបត្តិផ្លូវចិត្តមួយចំនួនដែលរស់នៅជាប់ឈ្មោះជាស្រីមេម៉ាយ ហើយថែមទាំងមានបន្ទុកជាច្រើនត្រូវរ៉ាប់រង ពិសេសការចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសជាដើម។ ប៉ុន្តែអ្វីដែលមិនធ្វើឲ្យនាងអស់សង្ឃឹមក្នុងជីវិតនោះ គឺមានកូនប្រុសបណ្ដូលចិត្តផ្ដល់ភាពកក់ក្ដៅ និងចេះបារម្ភខ្លួននាងជាម្ដាយ។

អ្នកនាង ទូច ស្រីល័ក្ខណ៍ បានបញ្ជាក់ឲ្យដឹងពីទំហំទឹកចិត្តរវាងម្ដាយកូនអ្នកទាំងពីរដូច្នេះថា កម្លាំងចិត្តមហាសែនធំគ្រប់យ៉ាងគាត់ជាអ្នកផ្ដល់មកឲ្យខ្ញុំ នេះគឺការបារម្ភរបស់គាត់មកកាន់ខ្ញុំ ផ្ដល់កម្លាំងចិត្តរាល់ពេលដែលខ្ញុំលួចសម្រក់ទឹកភ្នែក គេងឱបនឹងទ្រូងរាល់យប់មិនដែលធ្វើឲ្យខ្ញុំហត់ចិត្ត ខ្ញុំតស៊ូគ្រប់យ៉ាងគឺការអត់ធ្មត់របស់ខ្ញុំដោយស្នាមញញឹម ឈ្នះចិត្តស្ងប់យូរៗទៅវាគង់តែរសាត់ដោយមិនបាច់ប្រឹង និងភ្លេចដោយខ្លួនឯង។

តារាចម្រៀងពូកែបញ្ចូលមនោសញ្ចេតនាអ្នកនាង ទូច ស្រីល័ក្ខណ៍ និយាយទៀតថា ខ្ញុំមិនមានទ្រព្យ និងលុយច្រើនដូចគេ តែអ្វីដែលគេមិនអាចមានដូចខ្ញុំនោះគឺភាពស្មោះត្រង់របស់ខ្ញុំ និងចរិតច្បាស់លាស់ និងភាពទទួលខុសត្រូវខ្ពស់របស់ខ្ញុំ មិនហោះហើរម្ដងចង់នេះម្ដងចង់នោះទេ។

សូមជម្រាបដែរថា អ្នកនាង ទូច ស្រីល័ក្ខណ៍ ក៏ជាតារាចម្រៀងស្រីម្នាក់ដែលនិយមចូលចិត្តតុបតែងខ្លួនសិចស៊ីមិនចាញ់តារាស្រីជំនាន់ក្រោយៗឡើយ។ ម្យ៉ាងទៀតសម្រាប់ប្រជាប្រិយភាព និងការគាំទ្រ នៅតែរក្សាបានដូចដើម៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


