Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ លើកទឹកចិត្តអ្នកមិនទទួលលទ្ធផលល្អ និងអបអរអ្នកប្រឡងជាប់បាក់ឌុប

បានផុស

នៅ

ទន្ទឹម​គ្នា នៃ​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​(​បាក់ឌុប) តារា​សម្ដែង​កញ្ញា ពេជ្រ ចរណៃ ថ្លែង​សារ​ចូលរួម​អបអរសាទរ​សម្រាប់​បេក្ខជន​ទូទាំង​ប្រទេស​ដែល​ប្រឡង​ជាប់​បាក់ឌុប និង​លើកទឹកចិត្ត​អ្នក​ដែល​មិនបាន​ជាប់​ឲ្យ​បន្ត​ការ​ខិតខំ​បន្ថែម​ទៀត កុំ​បាក់​ទឹកចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​ណាស់ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី ២២ ខែ​ធ្នូ ឆ្នាំ ២០២២ បាន​ប្រកាស​លទ្ធផល នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការ​ប្រឡង​បាក់ឌុប​នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ខណៈ​តាម​បណ្ដា​ខេត្ត​នានា ក៏​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ២៣ ខែ​ធ្នូ ឆ្នាំ ២០២២ នេះ​ដែរ។

ក្រោយ​ការ​ចេញ​លទ្ធផល​រយៈពេល​ពីរ​ថ្ងៃនេះ តារា​សម្តែង ពេជ្រ ចរណៃ បាន​ចេញ​សារ​លើកទឹកចិត្ត និង​ចូលរួម​អបអរ​ដោយ​មាន​ខ្លឹមសារ​ថា អបអរសាទរ​បងប្អូន​ដែល​បាន​ប្រឡង​ជាប់ មិន​ថា​និទ្ទេស​ណា​ទេ​(តាំងពី A ដល់ F ព្រោះ​ថា​លទ្ធផល​ទាំងអស់​នេះ​មិន​បាន​បញ្ជាក់​ថា ជីវិត​យើង​ត្រូវតែ​ជោគជ័យ ឬ​បរាជ័យ​នោះ​ទេ។ អញ្ចឹង​កុំ​បញ្ឈប់​ខ្លួនឯង​ត្រឹមនេះ​អ្វី​ណា។

កញ្ញា ពេជ្រ ចរណៃ បន្ថែម​ថា សំនួរ​ត្រូវ​សួរ​បន្ត​នោះ​ថា តើ​គួរ​ចាប់​យក​ជំនាញ​អ្វី​ដាក់​ចូល​ក្នុង​ជីវិត​របស់​យើង​? យើង​ស្រឡាញ់​អ្វី? ប្រសព្វ​ជាមួយ​អ្វី? អាច​រស់នៅ​ដោយ​ធ្វើ​ជំនាញ​នោះ​ពេញ​មួយ​ជីវិត​ដោយ​មិន​ធុញទ្រាន់​បានទេ​? ដើរ​តាម​បេះដូង​ផង ខួរក្បាល​ផង​ទៅ​ណា ភាព​ជោគជ័យ​ក្នុង​ជីវិត​មិនមែន​មកពី​យើង​ធ្លាក់ ឬ​ជាប់ ពូកែ​មិន​ពូកែ​នោះ​ទេ តែ​ផ្អែក​លើ​ការ​តស៊ូ​ព្យាយាម​មិន​បោះបង់ចោល​កណ្ដាល​ទី​ច្រើន​ជាង …។ មនុស្ស​ចេះ​តស៊ូ​តែងតែ​មាន​សំណាង​ជាង​អ្នកដទៃ​ជានិច្ច៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

យោធាមីយ៉ាន់ម៉ា ដណ្តើមបានក្រុងសំខាន់មួយមកវិញក្រោយប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមជិតមួយឆ្នាំ

កីឡា១១ នាទីutes មុន

អ្នក​ជំនាញទ្រីយ៉ាត្លុង​ បញ្ជាក់​ពី​មូលហេតុចំៗ​កីឡា​នេះ​មិន​សូវ​មាន​អ្នក​លេង​ ឬ​អ្នក​ហាត់​ដូច​កីឡា​ដទៃ​

ព័ត៌មានជាតិ១៧ នាទីutes មុន

ចុងឆ្នាំនេះ ក្រុមហ៊ុន​អាកាសចរណ៍ ៤ ទៀត ភ្ជាប់​ការ​ហោះហើរ​មក​អាកាសយានដ្ឋាន​សៀមរាប​អង្គរ

សុខភាព១៧ នាទីutes មុន

តើការប្រើប្រាស់ថ្នាំកូរទីកូអ៊ីត ឬក៏ស្តេរយ មិនបានត្រឹមត្រូវ មានផលប៉ះពាល់អ្វីខ្លះ?

Sokha Hotels

ព័ត៌មានពេញនិយម