ជីវិតកម្សាន្ដ
BLACKPINK នឹងប្រគំតន្ត្រីសប្បុរសធម៌ Lady First Lady នៅបារាំងម្ដងទៀត
ក្រុមចម្រៀងស្រី BLACKPINK នឹងទៅប្រគំតន្ត្រីនៅទីក្រុងប៉ារីសម្ដងទៀត បន្ទាប់ពីបញ្ចប់ការប្រគំតន្ត្រី born pink ដោយពួកគេក្លាយជាក្រុម k-pop ដំបូងគេដែលនឹងចូលរួមការប្រគំតន្ត្រីសប្បុរសធម៌ Lady First Lady របស់ប្រទេ សបារាំង។

ការប្រគំតន្ត្រីធ្វើឡើងសម្រាប់ការសប្បុរសធម៌មួយដែលរៀបចំដោយអង្គការសប្បុរសធម៌ដែលរៀបចំដោយភរិយារបស់ប្រធានាធិបតីបារាំងគឺលោស្រី Brigitte Macron ។ ជាមួយគ្នានេះ BLACKPINK ត្រូវបានបញ្ចូលក្នុងបញ្ជីអ្នកចូលរួមសម្តែងសម្រាប់ការប្រគុំតន្ត្រី “Le Gala des Pièces Jaunes” ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ២៥ ខែមករា (ម៉ោងក្នុងប្រទេសបារាំង) របស់អង្គការ “Foundation Hospitals” ដឹកនាំដោយលោកស្រី Brigitte Macron ។

ទន្ទឹមនឹងនោះ BLACKPINK នឹងចូលរួមសម្តែងការប្រគំតន្ត្រីសប្បុរសធម៌ “Le Gala des Pièces Jaunes” ជាមួយតារាចម្រៀងល្បីៗលំដាប់ថ្នាក់ពិភពលោកជាច្រើនដូចជា តារាចម្រៀងនិងរ៉េប Pharrell Williams និងតារាចម្រៀង Mika ជាដើម។

យ៉ាងណាមិញ BLACKPINK បានទាក់ទាញការចាប់អារម្មណ៍របស់លោកស្រី Brigitte Macron នៅពេលដែលពួកគេបានសម្តែងការប្រគំតន្ត្រី born pink នៅទីក្រុងប៉ារីសអំឡុងពេលដំណើរ កាលពីខែធ្នូឆ្នាំមុន ដោយលោកស្រី Brigitte Macron បានអញ្ជើញទៅទស្សនាផ្ទាល់ផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Taeyang ទម្លាយមូលហេតុសហការជាមួយ Jimin ក្នុងបទចម្រៀងថ្មី “Vibe”
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


