ជីវិតកម្សាន្ដ
Taeyang ទម្លាយមូលហេតុសហការជាមួយ Jimin ក្នុងបទចម្រៀងថ្មី “Vibe”
កាលពីថ្ងៃទី ១៣ ខែមករា ដែលជាថ្ងៃតែមួយដែល MV “Vibe” ត្រូវបានចេញផ្សាយ Taeyang បាននិយាយអំពីមូលហេតុដែលគាត់ជ្រើសរើស Jimin សមាជិក BTS ដើម្បីសហការនៅក្នុងត្រលប់មកវិញបន្ទាប់ពីរយៈពេល ៦ ឆ្នាំ។

ប្រហែលមួយម៉ោងមុនពេលការចេញផ្សាយទូទាំងពិភពលោកនៃបទចម្រៀងឌីជីថលថ្មី “Vibe” Taeyang សមាជិកក្រុម Big Bang បានប្រារព្ធកម្មវិធី “Countdown Live” ដើម្បីពិភាក្សាពីការវិលត្រលប់របស់លោកដែលរង់ចាំជាយូរមកហើយ និងទំនាក់ទំនងជាមួយអ្នកគាំទ្រ។

នៅពេលនោះមានសំណួរសួរទៅ Taeyang ថាតើការសហការរបស់លោកជាមួយ Jimin សមាជិក ក្រុម BTS បានដោយរបៀបណា? ភ្លាមៗនោះ Taeyang ឆ្លើយតបទៅវិញថា “ប្រហែល ២ ឆ្នាំមុន សមាជិក BTS មិនសូវសកម្មដូចពួកគេឥឡូវនេះទេ ហើយខ្ញុំកំពុងធ្វើការផលិតបទចម្រៀងថ្មី។ ជាមួយនេះតារារ៉េប Teddy Hyung បានបញ្ចេញមតិថា “ពេលនេះជាពេលវេលាដ៏ល្អមួយសម្រាប់ខ្ញុំ និង Jimin ក្នុងការចេញបទចម្រៀងដ៏ល្អមួយមនុស្សនឹងចូលចិត្តវា»។ ពេលខ្ញុំបានឮដូច្នេះ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ខ្ញុំមិនដែលគិតពីរឿងបែបនេះពីមុនមកទេ បន្ទាប់យើងទាំងពីរក៏ទំនាក់ទំនង់គ្នា ដើម្បីផលិតបទចម្រៀងមួយនេះ»។

យ៉ាងណាមិញនេះ ជាបទចម្រៀងដំបូងរបស់ Taeyang បន្ទាប់ពីផ្ទេរផលិតកម្ម YG Entertainmentទៅកាន់ផលិកម្ម The Black Label ហើយក៏ជាសហការលើកដំបូងលោកជាមួយ Jimin សមាជិក BTS ផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Lisa ទទួលបានថ្នាំដុសធ្មេញដាំពេជ្រពីក្រុមហ៊ុន Dentiste របស់ ថៃ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


