ជីវិតកម្សាន្ដ
អតីតសង្សារនាយ ចឺម អន់ចិត្ត ក្រោយចេញបទ”ហត់អត់?” មានតែការរិះគន់
អ្នកមេម៉ាយចាយរាងរូបស្រស់ សេង សុឃីម ដែលទើបប្ដូរឈ្មោះមក សុខ ទីយ៉ា និងជាអតីតសង្សារនាយ ចឺម កាលពីថ្មីៗកន្លងទៅនេះ បានចេញចម្រៀងបទរ៉េបមានចំណងជើងថា “ហត់អត់?”។

បន្ទាប់ពីបង្ហោះផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ភ្លាមៗនោះគេឃើញមានទាំងការគាំទ្រ និងខ្លះទៀត បាននាំគ្នារិះគន់ថា ស្ដាប់មិនបាន ហើយច្រៀងមិនកើត។

ឆ្លើយតបការរិះគន់របស់អ្នកគាំទ្រមួយចំនួន អ្នកនាង សេង សុខឃីម បានបង្ហាញអារម្មណ៍ហាក់អន់ចិត្ត ដោយនាងលើកហេតុផលថា មានតែការរិះគន់ដោយគ្មានការលើកទឹកចិត្តនាងឡើយ។ នាងប្រាប់ឲ្យដឹងថា ខ្ញុំជាមនុស្សស្រី តែខ្ញុំក៏ស្រលាញ់ការចម្រៀងរ៉េប អ្នកស្រលាញ់ខាងដូចខ្ញុំ គាត់នឹងយល់ពីចិត្តខ្ញុំ តែអ្នកមិនស្រលាញ់ខាងហ្នឹង គាត់ bully ខ្ញុំគ្រប់សព្វ។

អ្នកមេម៉ាយកូនមួយ សេង សុខឃីម បាននិយាយទៀតថា ក្នុងចិត្តខ្ញុំមានអារម្មណ៍ថា ហេតុអ្វីក៏អ៊ីចឹង ពិបាកនិយាយអារម្មណ៍ពេលនេះណាស់ ហេតុអ្វីមិនយល់ពីការលះបង់របស់ខ្ញុំ ហេតុអ្វីគ្រប់ពេលរិះគន់ ចុះបទខ្លះទៀតស្ដាប់មិនបានមិនចុះផង។ យើងជាខ្មែរដូចគ្នា សមតែជួយគ្នា តែនេះចាំតែយកប្រយោជន៍ខ្លួនឯង ភាពស្មោះត្រង់ខ្ញុំមិនដែលទទួលបានយុត្តិធម៌សម្រាប់ខ្ញុំទេ។

នាងបានលើកឡើងបន្ថែមថា បទ”ហត់អត់?” ជាបទទីមួយដែលនាងចេញ ហើយហេតុអ្វីអត់មានពាក្យលើកទឹកចិត្តអ្វីអ៊ីចឹង ហេតុអ្វីស្អប់ bully នាងទៅវិញ។ នាងថា មូលហេតុខ្លួនយក G-Devith ជាidol ជាគំរូ ព្រោះលោកពីមុនចាំតែខុស ជាមនុស្សដែលទៅណាក៏គេ bully តែការតស៊ូលោកក៏ជោគជ័យមកដល់សព្វថ្ងៃ៕
អត្ថបទ ៖ ចាន់រ៉ា



-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត