ជីវិតកម្សាន្ដ
តារាកំប្លែង កាឆយ បញ្ជាក់ថា ម្ចាស់ឡានដែលបុកម៉ូតូកូនប្រុសយប់មិញ ចេញមុខដោះស្រាយហើយ
តារាកំប្លែងជើងចាស់ល្បីឈ្មោះអ្នកនាង កាឆយ បានថ្លែងបញ្ជាក់ឲ្យដឹងមុននេះថា បន្ទាប់ពីអ្នកនាងធ្វើការបង្ហោះនៅលើបណ្ដាញសង្គមដើម្បីស្វែងរកម្ចាស់ឡានដែលបុកម៉ូតូកូនប្រុសខ្លួនកាលពីយប់មិញហើយជ្រុះស្លាកលេខនោះ ឥឡូវនេះបានចេញមុខដោះស្រាយហើយ។

តារាកំប្លែងសំឡេងមិនចេះរឹងស្ងួតអ្នកនាង កាឆយ បាននិយាយប្រាប់ដោយខ្លីថា “ខ្ញុំអរគុណបងប្អូនទាំងអស់ដែលបានបារម្ភ និងសួរសុខទុក្ខ កូនខ្ញុំត្រូវតិចទេ តែម៉ូតូធ្ងន់ ឥឡូវម្នាក់ឡានចេញមកដោះស្រាយហើយ”។

សូមបញ្ជាក់ថា នៅលើបណ្ដាញសង្គមហ្វេសប៊ុក អ្នកនាង កាឆយ កាលពីយប់មិញ បានបង្ហោះសារដ៏ភ្ញាក់ផ្អើល ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូកូនប្រុសអ្នកនាង ហើយបើកគេចខ្លួន។

អ្នកនាង កាឆយ រៀបរាប់ដោយខ្លឹមសារបែបនេះថា សូមម្ចាស់ឡានដែលមានស្លាកលេខភ្នំពេញ ២BS- ៣៥២៥ ដែលបានប៉ះម៉ូតូកូនប្រុសខ្ញុំកាលពីវេលាម៉ោង ១០ និង ០០ នាទីយប់ ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៣ ចំណុចស្តុបលូប្រាំ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានបុកហើយជ្រុះស្លាកលេខ និងគេចខ្លួនពីកន្លែងកើតហេតុ ចូលមកដោះស្រាយ សូមបងប្អូនជួយស៊ែរឲ្យដឹងដល់ម្ចាស់ឡានផងណាបងប្អូន៕
អត្ថបទ ៖ ចាន់រ៉ា




-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត